បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ឯកអគ្គរដ្ឋទូតរុស្សី ប្រចាំនៅអ៊ីស្រាអែល លោក Anatoly Viktorov បានជំរុញឱ្យពលរដ្ឋរុស្ស៊ី ចាកចេញពីប្រទេស អ៊ីស្រាអែលភ្លាម ដោយសារភាពតានតឹងកំពុង តែបន្តកើនឡើងនៅក្នុងតំបន់។
ការអំពាវនាវនេះបានធ្វើឡើង បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីល ដល់ទៅជិត ២០០ ចូលទៅក្នុងទឺកដីអ៊ីស្រាអែល ជាការឆ្លើយតបទៅ នឹងការកើនឡើង នៃការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ នាពេលកន្លងមក។
ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃព្រហស្បតិ៍ លោក Viktorov បានសម្តែងការព្រួយបារម្ភអំពី ការកើនឡើងកាន់តែខ្លាំងនៅមជ្ឈិមបូព៌ាទាំងមូល។
អ្នកការទូតបានប្រាប់ទីភ្នាក់ងារ សារព័ត៌មាន TASS ថា ៖យើងកំពុងផ្តល់ដំបូន្មាន ដល់អ្នកដែលបច្ចុប្បន្នកំពុង រស់នៅក្នុងប្រទេសអ៊ីស្រាអែល ឱ្យគិតអំពីការចាកចេញ ខណៈដែលនៅ តែមានជើងហោះហើរទៀងទាត់ ពីប្រទេសនេះ រួមទាំងក្រុមហ៊ុនអាកាសចរណ៍ជាតិអ៊ីស្រាអែល El Al ផងនោះ។
លោកViktorov បានជំរុញឱ្យជនជាតិរុស្ស៊ីពិចារណា ហានិភ័យចំពោះជីវិត និងសុខភាពរបស់ពួកគេ មុនពេលធ្វើការសម្រេចចិត្តអំពីការធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល។ លោកបានសង្កត់ធ្ងន់ថា៖ស្ថានការណ៍ក្នុងប្រទេសអ៊ីស្រាអែល និងប្រទេសជិតខាង មានភាពតានតឹង ខ្លាំងបំផុតនៅពេលនេះ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
