បុរសប្រដាប់អាវុធម្នាក់ដែល រត់គេចពីដីកាចាប់ខ្លួន គឺបានចាប់កុមារធ្វើជាចំណាប់ខ្មាំង នៅក្នុងផ្ទះមួយនៅ Soi Inthamara 29 ក្នុងសង្កាត់ Phaya Thai ទីក្រុងបាងកកកាលពីយប់ថ្ងៃព្រហស្បតិ៍។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកវរសេនីយ៍ទោ Woraphat Sujkthai អធិការរងនៅប៉ុស្តិ៍នគរបាល Bang Sue បាននិយាយថា បុរសកម្ពស់ប្រហែល ១៨០ សង់ទីម៉ែត្រ បានចូលផ្ទះដែលក្មេងមិនស្គាល់ចំនួន ដែលបានស្នាក់នៅជាន់ទីពីរ។
ប៉ូលិសបានចុះទៅដល់កន្លែងកើតហេតុ ហើយជនសង្ស័យបានបាញ់ចេញពីផ្ទះ បណ្តាលឱ្យប៉ូលិសម្នាក់រងរបួសស្រាល និងប្រជាពលរដ្ឋម្នាក់ទៀត។
កម្លាំងជំនាញពិសេសហនុមាន នៃនាយកដ្ឋានបង្ក្រាបបទល្មើស និងមន្ត្រីមកពីប៉ុស្តិ៍ Bang Sue បានឡោមព័ទ្ធផ្ទះកើតហេតុ។ ប្រភពឱ្យដឹងថា ជនសង្ស័យត្រូវបានសមត្ថកិច្ច ស្វែងរកចាប់ខ្លួនតាមដីការ ករណីចោរកម្ម ។
ប៉ូលិសបានតាមដានគាត់ ប៉ុន្តែគាត់បានរត់គេចខ្លួនទៅតំបន់ Soi Inthamara 29 ជាកន្លែងគាត់បានឡើងជញ្ជាំងចូល ទៅក្នុងផ្ទះប្រហែលម៉ោង ៧ យប់ ។ អាជ្ញាធរមិនអាចសម្រុកចូលផ្ទះបានទេ ព្រោះខ្លាចជនសង្ស័យអាចធ្វើបាបអ្នកនៅខាងក្នុង។
យ៉ាងណាក៏ដោយ នៅក្រោយមក ជនសង្ស័យត្រូវបានគេដឹងថា មានឈ្មោះ Santi Jae-arlee អាយុ៣៨ឆ្នាំ ជាអតីតអ្នកប្រដាល់ ៕
ប្រែសម្រួលៈ ណៃ តុលា