ព័ត៌មានអន្តរជាតិ

ពលរដ្ឋអាល្លឺម៉ង់ នាំគ្នាធ្វើការតវ៉ាប្រឆាំង រដ្ឋាភិបាល ក្នុងការបញ្ជូនជំនួយ ជាសព្វាវុធទៅឲ្យអ៊ុយក្រែន និងអ៊ីស្រាអែល

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មនុស្សរាប់ពាន់នាក់ បានដើរតាមផ្លូវក្នុងទីក្រុងប៊ែរឡាំង ដើម្បីតវ៉ាប្រឆាំងនឹង ការផ្តល់ជំនួយនិងប្រគល់ អាវុធទៅឱ្យអ៊ុយក្រែន និងអ៊ីស្រាអែល ខណៈពេលដែលសម្តែង ការព្រួយបារម្ភអំពីការកើន ឡើងនុយក្លេអ៊ែរដែលអាចកើតមាន។

បាតុកម្មដែលរៀបចំឡើងដោយក្រុមគាំទ្រសន្តិភាព និងក្រុមឆ្វេងនិយមជាច្រើនបានចាប់ផ្ដើមកាលពីថ្ងៃព្រហស្បតិ៍ ស្របពេលនឹងទិវា ឯកភាពអាល្លឺម៉ង់ ដែលប្រារព្ធពិធីបង្រួបបង្រួមអាល្លឺម៉ង់ខាងលិច និងអាល្លឺម៉ង់ខាងកើត កុម្មុយនិស្តក្នុងឆ្នាំ១៩៩០កំពុងតែប្រព្រឹត្តិទៅ។

ក្រុមអ្នកតវ៉ាបានកាន់បដាដែលមានសារថា “សន្តិភាព” “កុំធ្វើសង្រ្គាមម្តងទៀត” និង “អ្នកការទូតជំនួសឱ្យគ្រាប់បែក” ជាដើមព្រមជាមួយនឹងសារមួយចំនួនបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន ហើយបានអំពាវនាវឱ្យ បញ្ចប់ភាពភ័យខ្លាចនៃការកាន់កាប់ របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា។

បាតុករជាខ្លះទៀតត្រូវបានគេឃើញកាន់ទង់ជាតិរុស្ស៊ី និងប៉ាឡេស្ទីនជាមួយនឹង បដា​មួយ​មាន​ទង់ជាតិ​រុស្ស៊ី អ៊ុយក្រែន និង​អាល្លឺម៉ង់​នៅ​ពី​ក្រោម​ពាក្យ មិត្តភាពផង ខណៈ​មួយចំនួន​ទៀត​បាន​បរិហារ​លោក Olaf Scholz ជា អធិការបតី​ជំនាញខាងបំផ្ទុះគ្រាប់បែកឬ​ Bomb Chancellor។

គួរឲ្យដឹងដែរថាអ្នករៀបចំបានអះអាងថា មានមនុស្សជាង ៤០,០០០ នាក់បានចូលរួម ខណៈដែលប៉ូលីសបាននិយាយថា វាស្ថិតនៅក្នុងកម្រិតេប្រាំទាបនៅឡើយ ។

ប្រទេសអាល្លឺម៉ង់ត្រូវបានគេមើលឃើញថាគឺជាម្ចាស់ជំនួយដ៏ធំបំផុតមួយដល់អ៊ុយក្រែន ដោយបានបញ្ជូនរថក្រោះ ប្រព័ន្ធការពារដែនអាកាស និងកាំភ្លើងធំ ព្រមទាំងអាវុធផ្សេងទៀតទៅកាន់ទីក្រុងគៀវហើយរុស្ស៊ី​តែងតែបាន​បរិហារ​ការ​ដឹក​ជញ្ជូន​ទាំង​នោះ​ម្តង​ហើយ​ម្តង​ទៀត ដោយ​និយាយ​ថា​ពួក​គេ​គ្រាន់​តែ​ព្យាយាម ក្នុងការពន្យារ​ជម្លោះ​ប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top