បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTការសម្រេចចិត្ត របស់គណៈកម្មការអឺរ៉ុប ក្នុងការយកពន្ធលើរថយន្តអគ្គិសនី ពីប្រទេសចិនបានទទួលការគាំទ្រដ៏សំខាន់ ពីសំណាក់សមាជិក សហភាពអឺរ៉ុប ។
យ៉ាងណាមិញ អ្នករិះគន់វិធានការនេះបានព្រមានសហភាពអឺរ៉ុប គួរតែធ្វើការប្រឆាំងនឹង ការធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយប្រទេសមហាអំណាចអាស៊ីមួយនេះ។
សេចក្តីថ្លែងការណ៍បានចេញផ្សាយ កាលពីថ្ងៃសុក្របាននិយាយថា សេចក្តីសម្រេចនេះកំណត់ពីជំហានមួយទៀត ឆ្ពោះទៅរកការបញ្ចប់នៃការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនរបស់ EC លើរថយន្តអគ្គិសនីផលិតនៅប្រទេសចិន ដែលក្រុងប្រ៊ូសែលបានចាប់ផ្តើមក្នុងខែតុលា ឆ្នាំ២០២៣។
ពន្ធនាំចូលថ្មីនេះមានចាប់ពី៧,៨ភាគរយ សម្រាប់ក្រុមហ៊ុនបរទេសដូចជា Tesla ដែលផលិតរថយន្តរបស់ពួកគេក្នុង បណ្តាប្រទេសអាស៊ី រហូតដល់៣៥,៣ភាគរយសម្រាប់ ក្រុមហ៊ុនចិនដែលរាយការណ៍ថា មិនបានសហការជាមួយនឹងការស៊ើបអង្កេត។
យ៉ាងណាក្តីគណៈកម្មការអឺរ៉ុប មិនគួរបង្កសង្គ្រាម ពាណិជ្ជកម្ម ជាមួយចិន ទេ។ យើងត្រូវការដំណោះស្រាយ ចរចានេះបើយោងតាម ការលើកឡើងរបស់ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ Christian Lindner ដែលបានសរសេរនៅ លើបណ្តាញសង្គមX។
ក្នុងនោះផងដែរនាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban ក៏បានចេញមកព្រមានមុនពេលបោះឆ្នោតថា EU កំពុងត្រូវបានដឹកនាំសម្រាប់ឆ្ពោះទៅរកសង្រ្គាម ត្រជាក់សេដ្ឋកិច្ច ជាមួយប្រទេសចិន៕
ប្រែសម្រួល៖ស៊ុនលី