ព័ត៌មានអន្តរជាតិ

ចិន ជំរុញឱ្យអឺរ៉ុប ត្រលប់ទៅរកផ្លូវ ត្រូវក្នុងការដោះស្រាយជម្លោះ ពាណិជ្ជកម្ម តាមរយៈការពិគ្រោះយោបល់

Xinhua

ប៉េកាំងៈ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិនបានជំរុញ ឱ្យគណៈកម្មការអឺរ៉ុបចាត់វិធានការជាក់ស្តែង ដើម្បីអនុវត្តឆន្ទៈនយោបាយរបស់ខ្លួន និងត្រលប់ទៅរកផ្លូវត្រឹមត្រូវ នៃការដោះស្រាយជម្លោះ ពាណិជ្ជកម្ម តាមរយៈការពិគ្រោះយោបល់។

ការកត់សម្គាល់នេះបានធ្វើឡើង បន្ទាប់ពីសំណើរបស់គណៈកម្មាការ ដើម្បីដាក់ពន្ធប្រឆាំងយ៉ាងច្បាស់ លាស់លើការនាំចូលរថយន្តអគ្គិសនីពីប្រទេសចិន បានទទួលការគាំទ្រចាំបាច់ពីរដ្ឋសមាជិកនៃសហភាពអឺរ៉ុប សម្រាប់ការអនុម័តពន្ធគយ។

អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា “ប្រទេសចិនជំទាស់យ៉ាងម៉ឺងម៉ាត់ ចំពោះសេចក្តីព្រាងសេចក្តី សម្រេចចុងក្រោយរបស់ភាគីសហភាពអឺរ៉ុប ប៉ុន្តែបានកត់សម្គាល់ផងដែរ នូវឆន្ទៈនយោបាយរបស់ខ្លួន ក្នុងការបន្តដោះស្រាយបញ្ហាតាមរយៈការចរចា” ដោយកត់សម្គាល់ថា ក្រុមបច្ចេកទេសនៃភាគីទាំងពីរ នឹងបន្តការចរចារបស់ពួកគេនៅថ្ងៃទី០៧ ខែតុលា។ 

ក្រសួងបានជំរុញឱ្យភាគីអឺរ៉ុប ដឹងយ៉ាងច្បាស់អំពីគ្រោះថ្នាក់ នៃការដំឡើងពន្ធបន្ថែម ព្រោះវានឹងមិនដោះស្រាយបញ្ហា ណាមួយឡើយ ប៉ុន្តែគ្រាន់តែធ្វើឱ្យសហគ្រាសចិន ផ្លាស់ប្ដូរទំនុកចិត្ត ការដោះស្រាយ និងរារាំងពួកគេមិនឱ្យធ្វើកិច្ចសហប្រតិបត្តិការវិនិយោគនៅអឺរ៉ុប។

អ្នកនាំពាក្យរូបនេះបានបន្ដថា “ជំហររបស់ចិន គឺស្រប និងច្បាស់លាស់ ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការអនុវត្តការការពារនិយម ដែលមិនយុត្តិធម៌ ខុសច្បាប់ និងគ្មានហេតុផលរបស់អឺរ៉ុប ក្នុងករណីនេះ ហើយប្រឆាំងដាច់ខាត ចំពោះកាតព្វកិច្ចប្រឆាំងរបស់សហភាពអឺរ៉ុប បន្ថែមលើយានយន្តអគ្គិសនីរបស់ចិន”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top