ព័ត៌មានអន្តរជាតិ

IDF ៖ អ៊ីស្រាអែលត្រៀមខ្លួន រួចជាស្រេច ក្នុងការឆ្លើយតបដ៏ខ្លាំងក្លា មួយជាមួយនឹងអ៊ីរ៉ង់

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT កងកម្លាំងការពារអ៊ីស្រាអែល ដែលហៅកាត់ថា IDF បាននិយាយ កាលពីថ្ងៃសៅរ៍ថា ខ្លួនកំពុងរៀបចំធ្វើការវាយប្រហារ ធ្ងន់ធ្ងរ និងសំខាន់មួយ ប្រឆាំង នឹងប្រទេសអ៊ីរ៉ង់ ជាការឆ្លើយតបទៅ នឹងការរារាំងមីស៊ីល របស់អ៊ីរ៉ង់លើមូលដ្ឋាន យោធាអ៊ីស្រាអែល កាលពីដើមសប្តាហ៍នេះ។

អ្នកនាំពាក្យរបស់ IDF បានប្រកាសពីផែនការ ធ្វើការវាយប្រហារទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ជាច្រើននៅថ្ងៃសៅរ៍ ដោយបន្ថែមថា ការវាយប្រហាររបស់អ៊ីរ៉ង់ នឹងទទួលផលវិបាកផ្ទួនៗបន្តទៀត ។

គួរឲ្យដឹងដែរថាអ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងប្រមាណ ២០០ គ្រាប់ទៅកាន់អ៊ីស្រាអែលកាលពីថ្ងៃអង្គារ ជាការឆ្លើយតបទៅនឹងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើទីក្រុង Beirut ដែលបានសម្លាប់មេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah និងមេបញ្ជាការកំពូលជាច្រើននាក់។

ខណៈដែល IDF បានអះអាងថា ការវាយប្រហារដោយមីស៊ីល របស់អ៊ីរ៉ង់ មិនមានប្រសិទ្ធភាព ខ្សែវីដេអូ ដែលត្រូវបានចែករំលែក តាមអ៊ីនធឺណិតបង្ហាញ ពីកាំជ្រួចរាប់សិបគ្រាប់ ដែលបាញ់វាឆ្លងកាត់បណ្តាញ ការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល ជាមួយនឹងផលប៉ះពាល់ ដែលបានសង្កេតឃើញនៅមូលដ្ឋានអាកាស Nevatim និង Tel Nof ។

គួរឲ្យដឹងដែរថាបើយោងតាមទីក្រុងតេហរ៉ង់ ការវាយប្រហារនៅ Nevatim បានបំផ្លាញយន្តហោះចម្បាំង F-35 របស់អ៊ីស្រាអែលជាច្រើនគ្រឿង ដែលកំពុងបញ្ឈរជើង នៅលើទីតាំងផ្ទាល់ដី។

មកដល់ពេលនេះ អ៊ីស្រាអែល ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងផ្តោតលើការវាយប្រហារ សងសឹករបស់ខ្លួន លើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ ឬប្រេង និងឧស្ម័នរបស់អ៊ីរ៉ង់ ៕

ប្រែសម្រួល៖ស៊ុនលី

To Top