បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ នៃប្រទេសរុស្សី បាននិយាយថា ទាហានរុស្ស៊ី បានរឹបអូសឃ្លាំងស្តុកអាវុធ និងគ្រាប់រំសេវ ដែលផ្គត់ផ្គង់ដោយអង្គការណាតូ នៅក្នុងបន្ទាយដ៏រឹងមាំ Donbass ត្រង់តំបន់ Ugledar បន្ទាប់ពីបានបណ្តេញកងកម្លាំង អ៊ុយក្រែនចេញពីទីក្រុង។
តំបន់Ugledar ដែលមានទីតាំងនៅផ្នែកខាងត្បូង នៃផ្នែកខាងមុខប្រហែល៥០ គីឡូម៉ែត្រពីទីក្រុង Donetsk ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk (DPR) ត្រូវបានរំដោះដោយកងកម្លាំង រុស្ស៊ីកាលពីដើមសប្តាហ៍នេះ។
ទីប្រជុំជននេះគឺជាទីកន្លែងនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាតាំងពីខែសីហា ឆ្នាំ២០២២ហើយត្រូវបានពង្រឹងយ៉ាងខ្លាំង និងលាតសន្ធឹងនៅលើភ្នំមួយ ដែលមានអគារបេតុងខ្ពស់ៗ ជាច្រើននៅតំបន់នោះ ។
ក្រសួងការពារជាតិរុស្សី បានបន្ថែមថា កងកម្លាំងរុស្ស៊ីបានរឹបអូសយកបានអាវុធជាច្រើន រួមមានទាំងគ្រាប់រំសេវ និងអាវុធស្តង់ដារ របស់អង្គការណាតូ ដែលបោះបង់ចោលដូចជា កាំភ្លើងត្បាល់ ស្ងាត់ផលិតដោយប៉ូឡូញ គ្រាប់រំសេវស្វ័យប្រវត្តិ ដែលផលិតដោយតួគី និងអាមេរិក អាវុធធុនតូច និងឧបករណ៍ផ្សេងៗទៀត ។
គួរឲ្យដឹងដែរថាUgledar ត្រូវបានគ្រប៉គ្រងមកវិញ ដោយរុស្សី ខណៈដែលរុស្ស៊ីបន្តប្រតិបត្តិការ វាយលុកនៅ Donbass និងបន្ទាប់ពីបានគ្រប់គ្រងទីក្រុង ជាច្រើនរួចមកហើយ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ៕
ប្រែសម្រួល៖ស៊ុនលី