ហាណូយ៖ លោក Nguyen Chi Dung រដ្ឋមន្ត្រីក្រសួងផែនការ និងនិយោគរបស់ប្រទេសវៀតណាម បានលើកឡើងថា ប្រទេសវៀតណាម ត្រូវតែសម្រេចបាននូវកំណើនផលិតផលក្នុងស្រុកសរុប រឺហៅថា ជីឌីភី (GDP) ចំនួន ៧,៦ភាគរយ ដល់ ៨ភាគរយ នៅក្នុងត្រីមាសទី៤ ហើយនឹងពិតណាស់ នឹងសម្រចដល់ គោលដៅពេញមួយឆ្នាំ ៧ ភាគរយរឺលើសនេះ ។
គាត់បានលើកឡើងដូច្នេះនៅឯកិច្ចប្រជុំប្រចាំខែមួយជាមួយរដ្ឋាភិបាលនៅថ្ងៃចន្ទនេះ ។
លោកបានសង្កត់ធ្ងន់ថា ក្រុមធំៗចំនួន២ គឺក្រុងហាណូយ និងហូជីមិញ ត្រូវការជាចាំបាច់ក្នុងការដើរតួនាទីនាំមុខគេ និងឈានដល់សម្រេចបានអត្រាកំណើនខ្ពស់ជាងគេនៅក្នុងត្រីមាសទី៤ ដើម្បីជួយដល់ កំណើនពេញមួយឆ្នាំលើសពី៧ភាគរយ ។
ក្រសួងបានស្នើឲ្យក្រុមចំនួន១០ ដែលជាកិច្ចការដ៏សំខាន់ និងធ្វើការដោះស្រាយដើម្បីឲ្យរីកចម្រើន ក្នុងនោះរាប់បញ្ចូលទាំងផលិតកម្ម និងពាណិជ្ជកម្មងើបឡើងវិញ ក្រោយពីរងគ្រោះដោយព្យុះទីហ្វុង Yagi ដើម្បីចាប់យកឳកាសពីការទិញទំនិញគិតចាប់ពីចុងឆ្នាំនេះ និងពេលចូលឆ្នាំថ្មី ។
យោងតាមអគ្គនាយកដ្ឋានស្ថិតិ បានឲ្យដឹងថា ជីឌីភី របស់ប្រទេសវៀតណាម បានកើនឡើង ៧,៤ភាគរយនៅក្នុងត្រីមាសទី៣ និង៦,៨២ភាគរយ នៅក្នុងដើមឆ្នាំ៩ខែនៃឆ្នាំនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា