ព័ត៌មានអន្តរជាតិ

អតីតបប្រធានាធិបតី ហ្វីលីពីន Rodrigo Duterte នឹងឈរឈ្មោះ ជាអភិបាលក្រុង Davao  នៅពាក់កណ្តាល អាណត្តិឆ្នាំក្រោយ

Xinhua

ម៉ានីល៖ លោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីន នៅថ្ងៃចន្ទនេះ បានចុះឈ្មោះ ជាបេក្ខភាពរបស់គាត់ ដើម្បីឈរឈ្មោះជាអភិបាល ក្រុងភាគខាងត្បូងនៃទីក្រុង Davao នៅក្នុងការស្ទង់មតិ នៅពាក់កណ្តាលអាណត្តិ នៅឆ្នាំក្រោយ ។

ក្រុង Davao គឺជាបន្ទាយរបស់គ្រួសាររបស់លោក Duterte ដែលក្នុងនាមជាប្រធានាធិបតី បានចាប់ផ្តើមសង្រ្គាម គ្រឿងញៀនដ៏សាហាវនៅក្នុងឆ្នាំ២០១៦ ដែលជាកម្មវត្ថុ នៃការស៊ើបអង្កេតក្នុងស្រុក និងអន្តរជាតិ ។

ការសម្រេចចិត្តឈរឈ្មោះ ជាអភិបាលក្រុង គឺបានធ្វើឡើង ក្រោយពីមាន ការធ្លាក់ចុះ ប្រជាប្រិយភាព ជាសាធារណៈដ៏ជូរ ចត់ជាមួយក្រុមគ្រួសារ របស់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos នៅមុនការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីនៅឆ្នាំ២០២៨ ។

លោក Duterte វ័យ៧៩ឆ្នាំ “ខ្ញុំចង់បម្រើអ្នក” ដែលជាឪពុក របស់អនុប្រធានាធិបតី Sara Duterte បានប្រាប់ដល់អ្នកសារព័ត៌មាន បន្ទាប់ពីដាក់ឯកសារ បេក្ខភាព របស់គាត់នៅទីក្រុង Davao ។

អ្នកចូលរួមប្រជែងដំណែង របស់គាត់ គឺជាកូនប្រុសរបស់គាត់ និងជាអភិបាលក្រុង Davao ដែលកំពុងកាន់អំណាច បច្ចុប្បន្ននេះ គឺលោក Sebastian Duterte ហើយគាត់បាននិយាយថា គាត់គ្រោងនឹងធ្វើឱ្យក្រុង Davao “ប្រសើរជាងមុន” ។

គួរបញ្ជាក់ថា ការសម្រេចចិត្ត របស់អតីតប្រធានាធិបតីរូបនេះ នៅក្នុងការឈរឈ្មោះត្រូវបាន គេមើលឃើញថា ជាការជំរុញដល់ការគាំទ្រ ដល់កូនស្រីរបស់គាត់ឈ្មោះ Sara ដែលត្រូវបានគេរំពឹងយ៉ាងខ្លាំងថា នឹងឈរឈ្មោះ ជាប្រធានាធិបតីនៅឆ្នាំ២០២៨ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top