ព័ត៌មានអន្តរជាតិ

រុស្ស៊ី នឹងធ្វើតេស្តនាវា ដើរដោយថាមពលអ៊ីដ្រូសែន ជាលើកដំបូង ដោយគ្រោង ធ្វើដំណើរសាកល្បងលើ ដែនសមុទ្រនៅ ក្នុងខែតុលានេះ

ម៉ូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅថ្ងៃចន្ទនេះថា នាវាដើរដោយ ថាមពលអ៊ីដ្រូសែន ដំបូងបង្អស់របស់ ប្រទេសរុស្ស៊ី ដែលគេដាក់ឈ្មោះថា Ecobalt គ្រោងនឹងធ្វើដំណើរឆ្លង កាត់ដែលជាការសាកល្បង នៅលើដែនសមុទ្រ នៅក្នុងខែតុលានេះ ។

លោក Oleg Savchenko អគ្គនាយក នៃមជ្ឈមណ្ឌលស្រាវជ្រាវរដ្ឋ Krylov (KSRC) បានលើកឡើងថា នាវាមួយនេះត្រូវបានរចនាឡើង ដែលជាទូកកម្សាន្ត ដែលមានអ្នកដំណើរ១២នាក់ ត្រូវបានបំពាក់ដោយម៉ាស៊ីន ភ្លើងគីមីដែលដំណើរការ ដោយឥន្ធនៈអ៊ីដ្រូសែន ។

សារព័ត៌មាន RIA Novosti បានដកស្រង់សម្តីលោក Savchenko ដែលបានលើកឡើងថា “នេះនឹងក្លាយជានាវាដំបូង គេបង្អស់របស់ប្រទេសរុស្ស៊ី ដែលមានម៉ាស៊ីនភ្លើងអ៊ីដ្រូសែន គីមី ដែលផលិតក្នុងស្រុកដែល តំណាងឱ្យបច្ចេកវិទ្យាជំនួស ការនាំចូលទាំងស្រុង” ។

គួរបញ្ជាក់ថា អគ្គនាយកដ្ឋាន KSRC ជាអ្នកអភិវឌ្ឍន៍ឈានមុខគេ នៃការរចនាកប៉ាល់ សម្ភារៈ និងបច្ចេកវិទ្យាសម្រាប់កងទ័ពជើងទឹករុស្ស៊ី កំពុងដឹកនាំគម្រោងនេះ ។

នាវានេះត្រូវបានសាងសង់ នៅឯកន្លែងផលិតនាវា Gorky Zelenodolsk ដោយក្រុមហ៊ុន Ak Bars ដោយផ្អែកលើការរចនា ដោយការិយាល័យរចនាកណ្តាល Baltsudoproekt របស់អគ្គនាយកដ្ឋាន KSRC ។

លោក Renat Mistakhov អគ្គនាយកក្រុមហ៊ុន Ak Bars បានលើកឡើងថា នាវានេះគឺជាគំរូដើម សម្រាប់ការចម្រាញ់ បច្ចេកវិទ្យាផ្អែកលើអ៊ីដ្រូសែន និងបង្កើតម៉ូឌុលថាមពល ជាសកលដោយ ប្រើកោសិកាឥន្ធនៈ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top