ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ មាន​ផែនការ​យ៉ាងតិច​១០ សម្រាប់​ការ​វាយប្រហារ​ ទៅលើអ៊ីស្រាអែល

AFP

បរទេស ៖ យោងតាមទីភ្នាក់ងារ សារព័ត៌មានដែលគ្រប់គ្រង ដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានឱ្យដឹងថា យោធាអ៊ីរ៉ង់បានរៀបចំ “សេណារីយ៉ូយ៉ាងហោចណាស់ ចំនួន១០” សម្រាប់ការវាយប្រហារអ៊ីស្រាអែល តាមដែលអាចធ្វើទៅបាន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា អ៊ីរ៉ង់បានទម្លាក់គ្រាប់បែក លើអ៊ីស្រាអែលជាមួយ នឹងកាំជ្រួចមីស៊ីល កាលពីថ្ងៃអង្គារ សប្តាហ៍មុន ដោយបានវាយប្រហារលើមូលដ្ឋាន យោធាជាច្រើន នៅក្នុងអ្វី ដែលទីក្រុងតេអេរ៉ង់ បាននិយាយថាជាការឆ្លើយតបទៅនឹង ការសម្លាប់មេដឹកនាំ ក្រុមហាម៉ាស និងក្រុមហេសបូឡា នាពេលថ្មីៗនេះរបស់អ៊ីស្រាអែល។ ចំណែក អ៊ីស្រាអែល​វិញ បាន​ប្តេជ្ញា​ថា​ នឹង​បើក​ការ​វាយ​ប្រហារ​ ឱ្យ «​ធ្ងន់ធ្ងរ​និង​ខ្លាំងក្លា»​ ក្នុង​ការ​សងសឹក។

ទីភ្នាក់ងារសារព័ត៌មាន Tasnim បានផ្សាយកាលពីល្ងាចថ្ងៃចន្ទថា ទីក្រុងតេហេរ៉ង់ បានរៀបចំសេណារីយ៉ូយ៉ាងតិច១០ សម្រាប់ឆ្លើយតបទៅនឹងសកម្មភាព ណាមួយរបស់អ៊ីស្រាអែល។

ប្រភពយោធារបស់ទីភ្នាក់ងារ នេះបាននិយាយថា “ការឆ្លើយតបរបស់អ៊ីរ៉ង់ នឹងមិនចាំបាច់តបស្នងវិញ ក្នុងកម្រិតដូចគ្នា នៃសកម្មភាព របស់អ៊ីស្រាអែលនោះទេ ប៉ុន្តែវាអាចនឹងកាន់តែតឹងរ៉ឹង និងមានគោលបំណងសម្រាប់គោលដៅផ្សេងៗគ្នា ដែលនឹងបង្កើនប្រសិទ្ធភាពនៃការឆ្លើយតប” ។

យោងតាមប្រភពរបស់ Tasnim បានឱ្យដឹងទៀតថា ដោយសារ អ៊ីស្រាអែល មានទំហំតូចជាងអ៊ីរ៉ង់ និងមានហេដ្ឋារចនា សម្ព័ន្ធ “តិចជាង” នោះ ការសងសឹករបស់អ៊ីរ៉ង់ គឺអាចបង្កឱ្យមាន “បញ្ហាដែលមិនធ្លាប់មានពីមុនមក” ៕
ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top