ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បង្ហាញចំនួនទាហាន របស់ខ្លួនដែលបានស្លាប់ ជាលើកដំបូង ចាប់តាំងពីសង្គ្រាមនៅហ្គាហ្សា

RT News

បរទេស៖ កងកម្លាំងការពារ អ៊ីស្រាអែល (IDF) បានចេញផ្សាយបញ្ជីឈ្មោះជនរងគ្រោះ ដោយបង្ហាញថា ខ្លួនបានបាត់បង់ទាហាន យ៉ាងហោចណាស់ ៧២៦ នាក់ ចាប់តាំងពីសង្គ្រាមនៅហ្គាហ្សាបានចាប់ផ្តើម កាលពីមួយឆ្នាំមុន។ ចំណែកទាហានជាង ៤.៥០០ នាក់ទៀត បានរងរបួសក្នុងរយៈពេលដូចគ្នានេះ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីច័ន្ទថា ទាហានអ៊ីស្រាអែល ទាហានបម្រុង និងមន្ត្រីសន្តិសុខចំនួន ៧២៦ នាក់ត្រូវបានសម្លាប់ ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងហាម៉ាសបានចាប់ផ្តើមកាលពីមួយឆ្នាំមុន។ ក្នុងចំណោមចំនួននោះ មាន ៣៤៦ នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការជើងគោកនៅហ្គាហ្សា ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៧ ខែតុលាឆ្នាំមុន។

ការខាតបង់ទាំងនេះគឺជាការបាត់បង់ខ្ពស់បំផុតដោយអ៊ីស្រាអែលក្នុងអំឡុងពេលជម្លោះយោធាណាមួយចាប់តាំងពីសង្រ្គាម Yom Kippur ឆ្នាំ ១៩៧៣ ដែលក្នុងនោះទាហានអ៊ីស្រាអែលជាង ២.៦០០ នាក់ត្រូវបានសម្លាប់។ IDF បានកត់សម្គាល់ថា ចំនួនបច្ចុប្បន្នរួមបញ្ចូលតែ “ឈ្មោះរបស់ពួកគេ ត្រូវបានអនុញ្ញាតឱ្យបោះពុម្ពផ្សាយ” ដែលមានន័យថាចំនួន ពិតអាចខ្ពស់ជាងយ៉ាងខ្លាំង។

IDF បាននិយាយថា ក្នុងចំណោមអ្នកស្លាប់ចំនួន ៧២៦ នាក់ មាន ៥៦ នាក់បានស្លាប់ដោយសារតែការបាញ់ផ្លោង ឬ “គ្រោះថ្នាក់ប្រតិបត្តិការ” ផ្សេងទៀត។

សេចក្តីថ្លែងការណ៍បានបន្តថា ទាហាន អ៊ីស្រាអែល សរុបចំនួន ៤.៥៧៦ នាក់បានរងរបួសចាប់ តាំងពីការចាប់ផ្តើម នៃសង្រ្គាម ដែលក្នុងនោះមាន ២.៣០០ នាក់ក្នុងអំឡុងពេលប្រតិបត្តិការ ជើងគោកនៅហ្គាហ្សា៕
ប្រែសម្រួលៈ ណៃ តុលា

To Top