ព័ត៌មានអន្តរជាតិ

ហ្វីលីពីន ​ចាប់ផ្តើម​សមយុទ្ធ ​ទ័ព​ជើងទឹក ​ជាមួយ​សម្ព័ន្ធមិត្តអាមេរិក និង​ប្រទេសផ្សេងទៀត ខណៈ​ភាព​តានតឹង ​ក្នុង​តំបន់​កាន់តែ​ក្តៅគគុក​

AFP

បរទេស ៖ កងកម្លាំងប្រដាប់អាវុធនៃប្រទេសហ្វីលីពីន សហរដ្ឋអាមេរិក និងប្រទេសចំនួនបួនផ្សេងទៀត បានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅឆ្នេរសមុទ្រនៃកោះ Luzon ភាគខាងជើង របស់ប្រទេសហ្វីលីពីន ដែលប្រឈមមុខនឹងកោះតៃវ៉ាន់ ក្នុងការបង្ហាញកម្លាំងទ័ពជើងទឹក ចំពេលមានភាពតានតឹង កើនឡើងជាមួយប្រទេសចិន ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា សមយុទ្ធហៅថា “សាម៉ា សាម៉ា” ដែលមានន័យថា រួមគ្នា សមយុទ្ធឆ្នាំនេះ ដែលមាននាវិក និងបុគ្គលិកជិត ១.០០០ នាក់ មកពីប្រទេសអូស្ត្រាលី កាណាដា បារាំង ជប៉ុន សហរដ្ឋអាមេរិក និងហ្វីលីពីន គឺជាសមយុទ្ធដែលមានកម្លាំងប្រមូលផ្តុំច្រើន ផ្តោតលើការប្រឆាំងនាវាមុជទឹក ប្រឆាំងសង្គ្រាមលើដី និងប្រឆាំងដែនអាកាស។

ឧត្តមនាវីទោ Todd Cimicata របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានប្រាប់អ្នកយកព័ត៌មាននៅកំពង់ផែ Subic នៅភាគខាងលិចទីក្រុងម៉ានីលថា ការកសាងភាព ជាដៃគូជាមួយសម្ព័ន្ធមិត្តសំខាន់ៗ បានបង្កើត “ឥទ្ធិពលរារាំង” ទោះបីជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា សមយុទ្ធនេះ មិនសំដៅលើប្រទេសណាមួយនោះទេ។

លោក Cimicata បាននិយាយថា “គោលបំណងនៃលំហាត់សមយុទ្ធទាំងនេះគឺមិនមែនដើម្បីរំខានប្រទេសណាមួយនោះទេ ។ វាត្រូវបានកែសម្រួលសម្រាប់អន្តរប្រតិបត្តិការ” ។

សមយុទ្ធរយៈពេល៩ថ្ងៃនឹងនាំមក នូវការរួមគ្នានូវនាវាពិឃាដកាំជ្រួចមីស៊ីលដឹកនាំ Arleigh Burke-class របស់កងទ័ពជើងទឹកអាមេរិក , នាវាចម្បាំង USS Howard , នាវា  Halifax-class HMCS Vancouver របស់ប្រទេសកាណាដា និងឧទ្ធម្ភាគចក្រ Cyclone CH-148 ខណៈពេលដែលកងកម្លាំងជប៉ុន មានយន្តហោះ ShinMaywa US-2 និងយន្តហោះល្បាតដែនសមុទ្រ Kawasaki Py-2 ក៏កំពុងចូលរួមផងដែរ រួមជាមួយនឹងនាវាចម្បាំងហ្វីលីពីន៕
ប្រែសម្រួលៈ ណៃ តុលា

To Top