បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រេង់ព័ត៌មាន ចេញពីទីភ្នាក់ងារសារព័ត៌មាន AP បានឱ្យដឹងថា សត្រូវរបស់អាមេរិក កំពុងធ្វើការក្នុងគោលបំណង ឆ្លងដើម្បីជះឥទ្ធិពល ដល់ការបោះឆ្នោត ក្នុងប្រទេសនេះ។
ការលើកឡើង ដែលធ្វើដោយមន្ត្រីម្នាក់ មកពីការិយាល័យនាយកស៊ើបការណ៍សម្ងាត់ជាតិ (ODNI) បានអះអាងកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។
ប្រភពដដែលបានបញ្ជាក់ឈ្មោះប្រទេសដូចជាចិន រុស្ស៊ី គុយបា និងអ៊ីរ៉ង់ ថា ជាភាគីដែលមានការកំណត់គោលដៅ ការប្រណាំងសភា និងព្រឹទ្ធសភានៅជុំវិញប្រទេសអាមេរិក ព្រមទាំងការបោះឆ្នោតប្រធានាធិបតីក្នុងខែវិច្ឆិកាផងដែរ ។
ប្រភព ODNI បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា ដោយឡែកបណ្តាប្រទេសតូចៗ ប្រហែលជាកំពុងព្យាយាមប្រតិបត្តិការឥទ្ធិពលរបស់ពួកគេជាធម្មតា ។
មន្ត្រីចារកម្មបានអះអាងសម្រាប់រដ្ឋាភិបាលទីក្រុងមូស្គូ នៅតែបន្តចិត្តចង់ឲ្យលោក Donald Trump ឈ្នះឆ្នោតជាប្រធានាធិបតីបន្ទាប់ ខណៈដែលទីក្រុងតេហរ៉ង់ កំពុងស្វែងរកការទប់ស្កាត់បេក្ខភាព របស់លោក Trump។
យ៉ាងណាក្តីមន្ត្រីជាន់ខ្ពស់រុស្ស៊ី តែងតែនិងបន្តនិយាយថា មិនសមហេតុផលសម្រាប់ប្រទេសរបស់ពួកគេ ក្នុងការជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតី អាមេរិកនោះទេ ហើយបើទោះបីជាខ្លួនចង់ក៏ដោយ ប៉ុន្តែឥស្សរជនអាមេរិករូបណាក៏ដូចគ្នាដែរគឺតែងតែមានបំណងប្រឆាំងទៅនឹងប្រទេសរុស្សីរហូតមក៕
ប្រែសម្រួល៖ស៊ុនលី