ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង នឹង​កាត់ផ្តាច់​ផ្លូវថ្នល់ ផ្លូវដែល​ត​ភ្ជាប់​ជាមួយ​កូរ៉េ​ខាងត្បូង

xinhua

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េខាងជើង (KCNA) បានរាយការណ៍ថា កូរ៉េខាងជើងបានបញ្ជាក់ថា ខ្លួននឹងកាត់ផ្តាច់ទាំងស្រុងនូវផ្លូវថ្នល់ និងផ្លូវដែក ដែលតភ្ជាប់ទៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃពុធនេះតទៅ។

ការសម្រេចចិត្ដរបស់កូរ៉េខាងជើងនាពេលនេះ អាចនឹងធ្វើឲ្យស្ថានភាពនៅលើឧបទ្វីបកូរ៉េកាន់តែតានតឹងបន្ថែមទៀត លើស្ថាភាពតានតឹងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដែលបានបែកបាក់គ្នាចាប់តាំងពីរសង្គ្រាមកូរ៉េ ឆ្នាំ១៩៥៣មក។

ភាពតានតឹងរវាងប្រទេសកូរ៉េទាំងពីរ បានកើនឡើងមិនមានថមថយឡើយ ជុំវិញការអភិវឌ្ឍន៍អាវុធមីស៊ីល នុយក្លេអ៊ែរ និងទំនាក់ទំនងការទូត ជាពិសេសការធ្វើការសាកល្បងអាវុធរបស់ទីក្រុងព្យុងយ៉ាង

ប្រែសម្រួល ឈូក បូរ៉ា

To Top