អូស្ត្រាលី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Qantas Airways របស់ប្រទេស អូស្ត្រាលី បានធ្វើការសុំទោស បន្ទាប់ពីចាក់ផ្សាយខ្សែភាព យន្តអាសអាភាស មួយត្រូវបានបង្ហាញ នៅលើគ្រប់អេក្រង់ ក្នុងអំឡុងពេលហោះហើរ ពីទីក្រុងស៊ីដនីទៅកាន់ទីក្រុងតូក្យូ។
ដូចដែលបានរាយការណ៍ដោយ NBC News បាននិយាយថា ខ្សែភាពយន្ត ដែលមានចំណងជើងថា “Daddio” និងសម្តែងដោយ នាង Dakota Johnson និងលោក Sean Penn ត្រូវបានចាក់ផ្សាយទៅកាន់កាប៊ីនទាំងមូល បន្ទាប់ពីបញ្ហា បច្ចេកទេស បានរារាំងអ្នកដំណើរមិន ឲ្យជ្រើសរើសភាពយន្តរៀងៗខ្លួន ។
កាសែត The New York Times បានរាយការណ៍ដោយដកស្រង់ សម្តីលើអ៊ីនធើណេត ធ្វើឡើងដោយអ្នកដំណើរម្នាក់ ដោយបានរាយការណ៍ថា ពួកគេកំពុងនៅលើការហោះហើរ បានចាក់ផ្សាយខ្សែ ភាពយន្តដែលមានការប្រមាថ ខ្លឹមសារផ្លូវភេទ និងរូបភាពអាក្រាតកាយខ្លីៗបានចាក់រយៈពេលជិតមួយម៉ោង ហើយមិនអាចផ្អាក បន្ថយ ឬបិទបានឡើយ
អ្នកនោះបាននិយាយថា វាជារឿងមិនស្រួលសម្រាប់អ្នករាល់គ្នា ជាពិសេសជាមួយក្រុមគ្រួសារ និងកុមារនៅលើយន្តហោះ។
ក្រុមហ៊ុន Qantas បានសុំទោស ចំពោះឧបទ្ទវហេតុនេះ ដោយនិយាយថា ភាពយន្តនេះមិនសមស្រប នឹងការលេង សម្រាប់អ្នកដំណើរ គ្រប់រូបនៅលើយន្តហោះនោះទេ ហើយខ្សែភាពយន្តមានលក្ខណៈជាលក្ខណៈគ្រួសារ ក្រោយមកត្រូវបានចាក់ផ្សាយ សម្រាប់ជើងហោះ ហើរដែលនៅសល់។
ក្រុមហ៊ុនបាននិយាយន ក្នុងសេចក្តីថ្លែងការណ៍ ដែលដកស្រង់ដោយ The Guardian ដោយបន្ថែមថា យើងសូមអភ័យទោស ដោយស្មោះ ចំពោះអតិថិជន សម្រាប់បទពិសោធន៍នេះ ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
