ព័ត៌មានអន្តរជាតិ

“ជោគវាសនា នៃការវិវឌ្ឍរីកចម្រើនរបស់ជាតិ ត្រូវក្ដាប់ជាប់ក្នុងដៃខ្លួន”

គមនាគមន៍ជាសរសៃឈាមនៃ សេដ្ឋកិច្ចនិងជាចំណងនៃអរិយធម៌។ ឆ្នាំ២០២៤ នៅរដូវកាលផ្លែទុរេនទុំ កម្ពុជាបានប្រារព្ធពិធី បើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅតំបន់ភាគខាងឦសានរបស់ចិន ដែលមានចម្ងាយជាង៤ ពាន់គីឡូម៉ែត្រពីខេត្តកណ្តាល ផលិតកម្មរថយន្តក៏ជួបនឹងវេលាប្រវត្តិសាស្ត្រផងដែរ។

នៅក្រុង ឆាងឈួន ទីរួមខេត្ត ជីលីន ខ្សែផលិតកម្មឆ្លាតវៃនៃរោងចក្ររថយន្តដំបូងបង្អស់ របស់ប្រទេសចិនបានលាន់លឺ នូវសូរតន្ត្រីដ៏សប្បាយរីករាយ កម្មករបានបំពាក់ផ្កាបូពណ៌ក្រហម លើក្បាលឡានដឹកទំនិញថ្មីស្អាតមួយគ្រឿង ដើម្បីអបអរសាទរឡានដឹកទំនិញម៉ាក « Jiefang / ចេហ្វាំង » គ្រឿងទី ៩ លានត្រូវតំឡើងរួចរាល់ដាក់ឱ្យប្រើប្រាស់។

« Jiefang / ចេហ្វាំង » ជារថយន្តដំបូងដែលប្រទេសចិនថ្មី ផលិតដោយម្ចាស់ការ ហើយជាម៉ាកយីហោឡាន ដឹកទំនិញល្បីក្នុងទីផ្សារសកល។ រយៈពេលជាង ៧០ ឆ្នាំមកនេះ ចាប់ពី “អ្នករៀន”ក្លាយជាអ្នកបង្កើត ផលិតដោយប្រើប្រាស់ បច្ចេកទេសស្នូលរបស់ខ្លួន ទទួលបានការគាំទ្រជាទូទៅពី អតិថិជនពិភពលោកទាំងអឺរ៉ុប អាស៊ីអាគ្នេយ៍ អាហ្រ្វិក មជ្ឈិមបូព៌ាជាដើម ៖ រថយន្តចិនបានជួយដល់ប្រជាជនតាមបណ្ដាប្រទេស និងតំបន់កាន់តែច្រើនធ្វើដំណើរ ប្រកបដោយងាយស្រួលនិងផាសុកភាព ផលិតភាពចិនជួយបន្ថែមភាពល្អបវរ ក្នុងជីវភាពរបស់មនុស្សកាន់តែច្រើន។

ពីឆ្នាំ ១៩៤៩ មក ប្រទេសចិនដ៏ថ្មីស្រឡាងបាន ចាប់ផ្តើមធ្វើទំនើបកម្មដោយម្ចាស់ការ ដែលជាហេតុនាំឱ្យសាធារណរដ្ឋ ប្រជាមានិតចិនក៏ត្រូវបានគេហៅថា «ប្រទេសចិនថ្មី»។ ពេលដែលយើងនិយាយពីប្រទេសចិនថ្មី ចាំបាច់ត្រូវលើកឡើងពី ផលិតភាពរបស់ប្រទេសចិន។

រថយន្តថាមពលស្អាត សម្ភារៈប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃ ផ្លូវល្បឿនលឿន ស្ពានឆ្លងសមុទ្រ … បច្ចុប្បន្នផលិតកម្មចិននៅក្បែរខ្លួន នៅលើមេឃ រត់យ៉ាងលឿនក្នុងតំបន់ត្រូពិច សមិទ្ធផលផលិតភាពចិនបានទៅដល់ភពអង្គារ ហើយបំរុងនឹងដឹកមនុស្សឡើងលើឋានព្រះចន្ទ។

លោក Xi Jinping មេដឹកនាំកំពូលចិនបានលើកឡើងថា ជោគវាសនានៃការវិវឌ្ឍរីកចម្រើនរបស់ជាតិ ត្រូវក្ដាប់ជាប់ក្នុងដៃខ្លួន ។ បន្ទាប់ពីបានខិតខំតស៊ូអស់រយៈពេល ៧៥ ឆ្នាំ ការធ្វើទំនើបកម្មតាមបែបផែនចិន បានបើកនូវផ្ទាំងគំនូរដ៏ល្អអស្ចារ្យ ហើយរំលេចចេញនូវអនាគតដ៏ត្រចះត្រចង់។

ចាប់ពីស្ថាបនលើភាពបាក់បែកដែល បណ្ដាលមកពីការឈ្លានពានអាណានិគម ក្នុងកំឡុងពេល ៧៥ ឆ្នាំ ហេដ្ឋារចនាសម្ព័ន្ធខាងគមនាគមន៍ របស់ប្រទេសចិនថ្មីឥឡូវបាន តភ្ជាប់គ្នាជាបណ្តាញគមនាគមន៍ដ៏ធំមួយ រង្វង់មិត្តភក្ដិនៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ត្រូវបានពង្រីកឥតឈប់ឈរ ទំហំសេដ្ឋកិច្ចជាតិកើនឡើងជាលំដាប់។ ការកសាងហេដ្ឋារចនាសម្ព័ន្ធកាន់តែទំនើប ប្រជាជនរាប់រយលានទទួលបានជីវភាពធូរធារ។

ច្រកព្រំដែនភាគនីរតីប្រទេសចិន ក្រុមឡានដឹកជញ្ជូនមមាញឹកជារៀងរាល់ថ្ងៃ ទុរេន ស្វាយ ខ្នុរ … ផ្លែឈើស្រស់ៗជាច្រើនរបស់ បណ្ដាប្រទេសអាស៊ានត្រូវបាននាំចូល ក្នុងទីផ្សារចិនចេញពីទីនេះ។ ផ្លែឈើស្រស់ដែលព្យួរលើមែកនៅថ្ងៃនេះ ថ្ងៃស្អែកក៏អាចបញ្ជូនទៅដល់ដៃរបស់អតិថិជន ក្រៅប្រទេសដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រ។

កងប្រវត្តិសាស្ត្របង្វិលទៅមុខជានិច្ច អ្នកតស៊ូដែលរួមចិត្តថ្លើមគ្នា បន្ដកសាងនូវអនាគតដ៏ត្រចះត្រចង់៕

រូបភាព

  • ផ្លែឈើមកពីអាស៊ីអាគ្នេយ៍លក់ដាច់ខ្លាំងក្នុងទីផ្សារចិន
  • ឡានដឹកទំនិញម៉ាក Jiefang / ចេហ្វាំង គ្រឿងទី ៩ លានតំឡើងរួចរាល់អាចប្រើប្រាស់បាន។ Jiefang ជាម៉ាកយីហោផលិតដោយម្ចាស់ការនៃ FAW Group ដែលជាក្រុមហ៊ុនផលិតរថយន្តដំបូងគេបង្អស់របស់ចិន
  • ខ្សែផលិតកម្មនៃរោងចក្ររថយន្ត SERES អាចដំឡើងផលិតបានរថយន្តថាមពលស្អាតមួយគ្រឿងរាល់ ៣០ វិនាទីម្ដង
  • យន្តហោះខ្នាត់ធំចិន C919 ផ្តល់សេវាពាណិជ្ជកម្មជាផ្លូវការចាប់ពីខែឧសភាឆ្នាំ២០២៣កន្លងមក
  • រថភ្លើងល្បឿនលឿនឈ្មោះហ្វូស៊ីង /Fuxing ដែលផលិតដោយប្រទេសចិន
  • រូបសែលហ្វីនៃយានរុករកក្នុងភពអង្គារ«ជូរ៉ុង /Zhurong» របស់ប្រទេសចិនដែលផ្ញើពីផ្ទៃភពអង្គារ
  • ឯកសណ្ឋានអវកាសចិនដែលប្រើសម្រាប់ពេលចុះចតលើភពព្រះចន្ទ
To Top