ព័ត៌មានអន្តរជាតិ

អង្គការ WTO ឆ្លុះបញ្ចាំងថា កំណើននៃវិស័យពាណិជ្ជកម្មរបស់ ពិភពលោកនឹងកើនឡើង ២,៧ភាគរយ នៅក្នុងឆ្នាំ២០២៤នេះ

Xinhua

ហ្សឺណែវ៖ អង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ (WTO) បានឲ្យដឹងនៅក្នុងការធ្វើបច្ចុប្បន្នភាព នៃទស្សនវិស័យពាណិជ្ជកម្មសកល និងស្ថិតិដែលចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ថា ទំហំពាណិជ្ជកម្មទំនិញសកលត្រូវបានគេរំពឹងថា នឹងកើនឡើង២,៧ភាគរយនៅក្នុងឆ្នាំ២០២៤នៅទីក្រុងហ្សឺណែវ ។ ការព្យាករណ៍នេះគឺខ្ពស់ជាងការព្យាករណ៍ ពីមុនរបស់អង្គការ WTO បន្តិចដែលមានចំនួន ២,៦ភាគរយ ដែលបានធ្វើឡើងនៅក្នុងខែមេសា ។

យោងតាមរបាយការណ៍បានដាក់ថា ពាណិជ្ជកម្មទំនិញសកលមាននិន្នាការ កើនឡើងនៅក្នុងឆមាសទី១ នៃឆ្នាំ២០២៤នេះ ដែលបង្ហាញពីការកើនឡើង ២,៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ។ កំណើននេះត្រូវបានគេរំពឹងថា នឹងត្រូវបានបន្តដោយការពង្រីកកម្រិតមធ្យមបន្ថែមទៀត ពេញមួយឆ្នាំដែលនៅសេសសល់ និងរហូតដល់ឆ្នាំ២០២៥ ។

នៅក្នុងរបាយការណ៍បានដាក់ថា កំណើនផលិតផលក្នុងស្រុកសរុប ហៅកាត់ ជីឌីភី ជាសកលនៅប្រែប្រួលនៅលើ ទីផ្សារដែលត្រូវបានព្យាករណ៍ថា នឹងនៅតែមានស្ថិរភាពដដែល គឺនៅត្រឹម២,៧ភាគរយ នៅក្នុងឆ្នាំ២០២៤និងឆ្នាំ២០២៥ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top