ព័ត៌មានអន្តរជាតិ

តើរឿងដែល Chris Rock ឈ្នះ ៤០លានដុល្លារ ពីបណ្តឹងប្រឆាំងនឹង Will Smith រឿងទះកំផ្លៀង ពិតដែរឬទេ?

afp

បរទេស៖ តារាកំប្លែង Chris Rock បានឈ្នះបណ្តឹងនូវទឹកប្រាក់ចំនួន ៤០ លានដុល្លារ ប្រឆាំងនឹងតារាសម្តែងហូលីវូដ Will Smith បន្ទាប់ពីតារាសម្តែងរូបនេះបានទះកំផ្លៀងគាត់នៅពិធីប្រគល់ឯពានរង្វាន់ Academy Awards ឆ្នាំ ២០២២ ។

យោងតាមវែបសាយ Yahoo បានចេញផ្សាយកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ថា ប៉ុន្មានឆ្នាំបន្ទាប់ពី Will Smith ទះកំផ្លៀង Chris Rock នៅឯកម្មវិធី Academy Awards ឆ្នាំ២០២២ មានមនុស្សមួយចំនួននៅតែស្មានមិនដល់អំពីអ្វីដែលបានកើតឡើងបន្ទាប់ពីឧប្បត្តិហេតុនេះ។ នៅខែសីហា ឆ្នាំ ២០២៤ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនបានអះអាង (ទុកក្នុងទិន្នន័យ) Rock បានឈ្នះបណ្តឹងចំនួន ៤០លានដុល្លារប្រឆាំងនឹងតារាសម្តែង Will Smith ជុំវិញការទះកំផ្លៀងនេះ។

អ្នកអានជាច្រើនក៏បានសួរគេហទំព័រ Snopes ឬវែបសាយបង្ហាញការពិត ថាតើមានការប្តឹងផ្តល់ថាតើវាបណ្តាលឱ្យមានដំណោះស្រាយ ហើយប្រសិនបើ Rock ឈ្នះ ៤០លានដុល្លារពីបណ្តឹងនេះ។

ទោះជាយ៉ាងណា ពាក្យចចាមអារ៉ាមនៃការទូទាត់ប្រាក់រាប់លានដុល្លារនេះមិនពិតទេ។ មិនមានភ័ស្តុតាងជាសាធារណៈដែល Rock ធ្លាប់ដាក់ពាក្យបណ្តឹងប្រឆាំងនឹង Smith នោះទេ ហើយប្រសិនបើរឿងនោះជាការពិត នោះវានឹងក្លាយជាព័ត៌មានដ៏គួរឱ្យកត់សម្គាល់។ ដោយសារកត្តាទាំងនេះ យើងបានវាយតម្លៃការអះអាងនេះថា “មិនពិត”។

ខណៈពេលដែលមិនមានរបាយការណ៍ព័ត៌មានគួរឱ្យទុកចិត្ត អំពី Chris Rock បានឈ្នះការប្តឹងផ្តល់ ៤០លានដុល្លារនោះ, របាយការណ៍បាននិយាយថា គាត់បានទទួលតួលេខនោះសម្រាប់ការកំប្លែងពិសេសរបស់គាត់។ យោងតាមអត្ថបទមួយដែលត្រូវបានបោះពុម្ពដោយទស្សនាវដ្តីភាពយន្ត ទូរទស្សន៍ និងកម្សាន្ត Hollywood Reporter តារាកំប្លែងរូបនេះត្រូវបានបង់ប្រាក់ចំនួន ៤០លានដុល្លារក្នុងកិច្ចព្រមព្រៀង Netflix សម្រាប់រឿងកំប្លែងពិសេសចំនួនពីរ។ កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចក្នុងឆ្នាំ ២០១៦ គឺមានរយៈពេល ៦ឆ្នាំមុនពេលដែលការទះដៃបានកើតឡើង។ រឿងរបស់ Hollywood Reporter បានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top