ប៉ារីស ៖ រដ្ឋាភិបាលបារាំង បានបង្ហាញសេចក្តីព្រាងថវិកាឆ្នាំ ២០២៥ របស់ខ្លួនកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយប្តេជ្ញាថា នឹងកាត់បន្ថយឱនភាពដល់ ៥ ភាគរយ នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២៥ ពី ៦,១ ភាគរយនៅឆ្នាំនេះ ដោយសម្រេចបាន ៦០,៦ ពាន់លានអឺរ៉ូ (៦៦,៣ ពាន់លានដុល្លារអាមេរិក) ដែលមានតម្លៃ នៃការកាត់បន្ថយការចំណាយ និងការដំឡើងពន្ធ។
ក្នុងចំណោមចំនួននេះ ៤១,៣ពាន់លានអឺរ៉ូត្រូវបានគេរំពឹងថា នឹងមកពីការកាត់បន្ថយការចំណាយ ដោយនៅសល់ពីការដំឡើងពន្ធ ដែលផ្តោតលើក្រុមហ៊ុន ដែលមានប្រាក់ចំណូលខ្ពស់ និងគ្រួសារដែលមានប្រាក់ចំណូលខ្ពស់។
ពន្ធពិសេស ត្រូវបានគេរំពឹងថា នឹងត្រូវកាត់លើក្រុមហ៊ុនធំៗ និងបុគ្គល ដែលមានប្រាក់ចំណូលខ្ពស់។ ការដំឡើងពន្ធពីប្រាក់ចំណូល ដែលមានបំផុតគួរតែបង្កើតបាន ២ពាន់លានអឺរ៉ូបន្ថែមទៀតនៅឆ្នាំ២០២៥។
សាជីវកម្មដែលរកចំណូលបានច្រើនជាងគេជាង ៤០០ ដែលមានចំណូលលើសពី ១ ពាន់លានអឺរ៉ូនឹងត្រូវបង់ពន្ធសាជីវកម្ម ២០ភាគរយ ដោយពន្ធនេះនឹងទទួលបានទឹកប្រាក់ ៨ពាន់លានអឺរ៉ូនៅឆ្នាំ ២០២៥។
ជាងនេះទៅទៀត នឹងមានការកាត់បន្ថយចំនួនបុគ្គលិកក្នុងវិស័យសាធារណៈ ជាមួយនឹងការកាត់បន្ថយការងារចំនួន ១,១៩៦នាក់នៅក្នុងក្រសួង និង ១,០០៥ នាក់ទៀតនៅប្រតិបត្តិករសាធារណៈ៕
ប្រែសម្រួល ឈូក បូរ៉ា