បរទេស៖ ប្រភពមួយក្នុងទីក្រុងតេអេរ៉ង់ ដែលដឹងអំពីបញ្ហានេះបានប្រាប់សារព័ត៌មាន RT កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអ៊ីរ៉ង់បានត្រៀមខ្លួនយ៉ាងពេញលេញដើម្បីការពារខ្លួន និងសងសឹកប្រឆាំងនឹងការវាយប្រហារ ដែលអាចកើតមានដោយអ៊ីស្រាអែល មកលើរោងចក្រប្រេង និងនុយក្លេអ៊ែររបស់ខ្លួនផងដែរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានឱ្យដោយផ្អែកតាមប្រភពបានពន្យល់ថា ការសងសឹកប្រឆាំងនឹងការវាយប្រហារ ដ៏មានសក្តានុពលនឹងមានលក្ខណៈសមាមាត្រ និងផ្អែកលើបទដ្ឋានក្នុងស្រុក និងអន្តរជាតិ។ ជាឧទាហរណ៍ ប្រសិនបើអ៊ីស្រាអែលកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អ៊ីរ៉ង់ នោះ ទីក្រុងតេអេរ៉ង់នឹងឆ្លើយតបនឹងការវាយប្រហាររោងចក្រ ចម្រាញ់ប្រេងសំខាន់ៗចំនួនបីនៅក្នុងប្រទេសនោះ។
ប្រភពបានបន្ថែមថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដូចជារោងចក្រថាមពល ឬកន្លែងនុយក្លេអ៊ែរ នឹងជំរុញឱ្យមានការវាយប្រហារសងសឹករៀងៗខ្លួនក្នុងប្រទេសអ៊ីស្រាអែល។
បុគ្គលនោះបានប្រាប់ RT ដោយមិនបានបញ្ជាក់លម្អិតថា ក្នុងករណីដែលជនស៊ីវិលណាម្នាក់ ទទួលរងគ្រោះថ្នាក់ក្នុងការវាយប្រហារដ៏មានសក្តានុពល ឬតំបន់ជនស៊ីវិលត្រូវបានគេកំណត់គោលដៅ គឺទីក្រុងតេអេរ៉ង់នឹងត្រូវបានជំរុញឱ្យពិនិត្យឡើងវិញនូវគោលលទ្ធិនុយក្លេអ៊ែររបស់ខ្លួន ។
ការភ័យខ្លាចនៃការវាយប្រហាររបស់អ៊ីស្រាអ៊ែល ដែលកំពុងលេចធ្លាយមកលើប្រទេសអ៊ីរ៉ង់ គឺកើតឡើងបន្ទាប់ពីទីក្រុងតេហេរ៉ង់បានបាញ់មីស៊ីលផ្លោងដ៏ធំមួយប្រឆាំង នឹងប្រទេសនេះកាលពីថ្ងៃទី១ ខែតុលា។ អ៊ីរ៉ង់បាននិយាយថា ការវាយប្រហារនេះគឺជាការសងសឹកចំពោះការធ្វើឃាតលោក Ismail Haniyeh មេដឹកនាំនយោបាយនៃក្រុមហាម៉ាស់ ប៉ាឡេស្ទីនដែលត្រូវបានសម្លាប់នៅក្នុង ទីក្រុង តេហេរ៉ង ប្រទេស អ៊ីរ៉ង់ ក្នុងខែកក្កដា និងសម្រាប់ការសម្លាប់កាលពីខែមុន មេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah ក្នុងប្រទេសលីបង់។ ប្រទេសនេះបានព្រមានអ៊ីស្រាអែលប្រឆាំងនឹង ការចាត់វិធានការសងសឹកណាមួយដោយព្រមានថានេះនឹងជំរុញឱ្យមានការផ្លាស់ប្តូរ ការវាយប្រហារបន្ថែមទៀត៕
ប្រែសម្រួលៈ ណៃ តុលា