វ៉ាស៊ីនតោន៖ កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានប្រកាសពីការដាក់ទណ្ឌកម្ម សំដៅលើពាណិជ្ជកម្មថាមពលរបស់អ៊ីរ៉ង់ ដោយសារការវាយប្រហារមីស៊ីលផ្លោងកាលពីថ្ងៃទី១ ខែតុលា ដែលប្រទេសនេះ ប្រឆាំងនឹងអ៊ីស្រាអ៊ែល ។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសថា នាយកដ្ឋានរបស់យើងបាន “កំពុងដាក់ទណ្ឌកម្មលើអង្គភាពចំនួន៦ ដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មប្រេងអ៊ីរ៉ង់ និងកំណត់អត្តសញ្ញាណនាវាចំនួន៦ជាកម្មសិទ្ធិដែលត្រូវបានរារាំង” ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ ក្រសួងរតនាគារ “កំពុងចេញការប្តេជ្ញាចិត្តដែលនឹងនាំទៅរកការដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលណាម្នាក់ ដែលបានកំណត់ដើម្បីធ្វើប្រតិបត្តិការក្នុងវិស័យប្រេង ឬគីមីឥន្ធនៈនៃសេដ្ឋកិច្ចអ៊ីរ៉ង់” ។
សេចក្តីថ្លែងការណ៍បានដាក់ទៀតថា “លើសពីនេះទៅទៀត ក្រសួងរតនាគារកំពុងដាក់ទណ្ឌកម្មអង្គភាពចំនួន១០ និងកំណត់អត្តសញ្ញាណនាវាចំនួន ១៧ ជាកម្មសិទ្ធិដែលត្រូវបានរារាំងសម្រាប់ការចូលរួមរបស់ពួកគេក្នុងការដឹកជញ្ជូនប្រេង និងផលិតផលគីមីឥន្ធនៈអ៊ីរ៉ង់ ដើម្បីគាំទ្រដល់អង្គភាពដែលកំណត់ដោយសហរដ្ឋអាមេរិកក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់ ឬ Triliance Petrochemical Co. Limited” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា