ព័ត៌មានអន្តរជាតិ

លោក Medvedev បង្ហាញអំពីភាពមិនច្បាស់លាស់ នៃការសន្យារបស់លោក Donald Trump ចំពោះបញ្ហានៅអ៊ុយក្រែន

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានលើកឡើងថាទីក្រុងវ៉ាស៊ីនតោននឹងអាចធ្វើឲ្យមានការភណ្ឌច្រឡំក្នុងការជឿថាជម្លោះរុស្ស៊ី-អ៊ុយក្រែន នឹងបញ្ចប់ដោយលក្ខខណ្ឌរបស់សហរដ្ឋអាមេរិក។

ប្រធានសភាអាមេរិក លោក Mike Johnson បានប្រកែកថា ការផ្តល់ប្រាក់ជំនួយនៅទីក្រុងគៀវបន្ថែមទៀត មិនមែនជាការចាំបាច់ទេ ប្រសិនបើបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ឈ្នះការបោះឆ្នោត ពីព្រោះគាត់នឹងបញ្ចប់ជម្លោះ។

លោកJohnson បានប្រាប់កាសែត Punchbowl News ថា៖ ប្រសិនបើលោកប្រធានាធិបតី Trump ឈ្នះ ខ្ញុំជឿថាគាត់ពិតជាអាចនាំជម្លោះនោះឈានដល់ទីបញ្ចប់ពិតមែនហើយខ្ញុំជឿជាក់លើការសន្យារបស់គាត់។ខ្ញុំគិតថាគាត់នឹងទូរស័ព្ទទៅ ប្រធានាធិបតីរុស្ស៊ី Vladimir Putin ហើយប្រាប់គាត់ថាគឺគ្រប់គ្រាន់ហើយសម្រាប់បញ្ចប់ជម្លោះ។

ទោះបីជាយ៉ាងណាក្តីការអត្ថាធិប្បាយលើសម្រង់សម្តីរបស់លោក Johnson នៅល្ងាចថ្ងៃសុក្របានធ្វើឲ្យ លោក Medvedev ចេញមកប្រតិកម្មបង្ហាញថា លោក Putin ប្រហែលជាមានរឿងដែលនឹងត្រូវលើកមកនិយាយនៅក្នុងបញ្ហានេះ។

កន្លងមកលោក Trump តែងតែបាននិយាយម្តងហើយម្តងទៀតថាជម្លោះរុស្ស៊ីអ៊ុយក្រែននឹងមិនកើតឡើងទេប្រសិនបើនៅបន្តដឹកនាំនៅសេតវិមានហើយគាត់នឹងអាចបញ្ចប់វាត្រឹមតែពេលតែមួយថ្ងៃប៉ុណ្ណោះក្រោយពេលគាត់ជាប់ឈ្មោះជាប្រធានាធិបតីម្តងទៀត។

រំលឹកដែរថាលោក Putin ក៏តែងតែបានបញ្ជាក់ហើយដែរថាទីក្រុងមូស្គូអាចយល់ព្រមលើបទឈប់បាញ់ជាមួយអ៊ុយក្រែនបានលុះត្រាណាតែទីក្រុងគៀវនឹងត្រូវប្រគល់តំបន់ទាំងបួនដែលបានបោះឆ្នោតឱ្យចូលរួមជាមួយរុស្ស៊ីនៅឆ្នាំ២០២៣ និងបោះបង់ចោលសមាជិកភាពណាតូជាផ្លូវការជាមុនសិន៕

ប្រែសម្រួល៖ ស៊ុនលី

To Top