ព័ត៌មានអន្តរជាតិ

តើហេតុអ្វីបានជា អំបិលអាចជួយបន្ថែម រសជាតិ នៃអាហារ?

Xinhua

គេមិនអាចបរិភោគអំបិល តែមួយមុខបាននោះទេ ប៉ុន្តែវាជាសារធាតុផ្សំម្យ៉ាង ដ៏សំខាន់នៅក្នុងគ្រឿង ផ្សំរបស់មុខម្ហូបនីមួយៗ ។ ជាក់ស្តែងអំបិលគឺជាគ្រឿង សម្រាប់ជួយបង្កើន រសជាតិអាហារ ដែលវាអាចជួយ ឲ្យកណ្តាស់កន្តួលតូចៗនៅលើអណ្តាត ចាប់យករសជាតិទាំងឡាយរបស់អាហារ។

ម្យ៉ាងវិញទៀត កន្តួលតូចៗទាំងនោះមានអានុភាពអាចទទួលដឹង ឬអាចចាប់យករស់ជាតិច្រើនមុខ ដែលក្នុងនោះរួមមាន រសជាតិ ប្រៃ និងផ្អែម ល្វីង ជួរ ប្រៃ ជាដើម ។
ក៏ប៉ុន្តែ ប្រសិនរសជាតិអាហារ ទាំងនោះ មិនមានបរិមាណគ្រប់គ្រាន់ កន្តួលតូចៗលើអណ្តាតទាំងនោះ មិនអចឲ្យយើងដឹង អំពីរសជាតិបានឡើយ។ ហេតុនេះហើយ ទើបមានអាហាខ្លះ ត្រូវយើងមានអារម្មណ៍ថាមានរសជាតិសាប។

ទោះបីជាយ៉ាងណាក្តី កន្តួលតូចៗនោះ អាចទទួលដឹងបានគ្រប់រស់ជាតិ សូម្បីតែរសជាតិខ្លះមានបរិមាណតិចតួចក៏ដោយ។ ប្រសិនបើរសជាតិមួយ ក្នុងចំនោមរសជាតិទាំងអស់ ដូចជាស្ករ ត្រូវបានប្រមូលផ្តុំគ្រប់គ្រាប់ សម្រាប់ដាស់តឿន កន្តួលតូចៗលើអណ្តាត ចំណែកឯរស់ជាតិឯទៀត ដូចជា រសជាតិជួរ និងល្វីង ត្រូវបានទទួលដឹងរស់ជាតិ ដោយការធុំក្លិន។ នៅពលនោះ ហើយដែលអំបិល ចាប់ផ្តើមមានបញ្ចេញតួនាទីរបស់វា។

ជាធម្មតា អ្នកទទួលទានស៊ុតស្ងោរឆ្អិន មានរសជាតិសាប ដោយសារតែ ការប្រមូលផ្តុំនៃរសជាតិរបស់ស៊ុតមានបរិមាណ តិចពេកមិនអាចឲ្យអណ្តាតរកឃើញ ។
ដោយឡែកប្រសិនបើអ្នកដាក់អំបិល នៅលើស៊ុត ការទទួលដឹងរបស់កន្ទួលតូចៗលើអណ្តាតនឹងមានការកើនឡើង។ ម្យ៉ាងវិញទៀត ៩០ភាគរយនៃកន្ទួលតូចៗឆាប់ទទួលអារម្មណ៍ជាមួយនឹងអំពិល។

ដោយ៖ ហង្ស សុបញ្ញា

To Top