តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានជ្រើសរើសវិធីសាស្រ្ត ជាក់ស្តែងនៅក្នុងការចាប់ ផ្តើមការទូតរបស់លោកនៅក្នុងដំណើរ ទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសឡាវ ដែលបានបញ្ចប់កាលពីថ្ងៃសុក្រ ដោយជៀសវាងការលើកឡើង ណាមួយអំពីសំណើដ៏ចម្រូង ចម្រាសរបស់លោកក្នុងការបង្កើត សម្ព័ន្ធភាពសន្តិសុខដូចទៅនឹងអង្គការណាតូ នៅក្នុងតំបន់អាស៊ី ចំពេលមានការកើនឡើងនូវឥទ្ធិពលរបស់ប្រទេសចិន។
ជាមួយនឹងការបោះឆ្នោតជាតិ នឹងធ្វើឡើងនៅចុងខែនេះ និង រដូវក្តៅខាងមុខ នាយករដ្ឋមន្ត្រីថ្មី ត្រូវបានគេរំពឹងថា នឹងបន្តប្រកាន់យក នូវខ្សែបន្ទាត់ប្រុងប្រយ័ត្ន ក្នុងគោលនយោបាយការទូត និង ការពារជាតិ នាពេលនេះ ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកសន្តិសុខបានឲ្យដឹងថា នេះមិនមែនមានន័យថា លោកបានបោះបង់ចោលគំនិត នៃអង្គការណាតូអាស៊ីទាំងស្រុងនោះទេ។
ការបង្កើតប្លុកយោធាអាស៊ី គឺជាផ្នែកមួយ នៃការសន្យាយុទ្ធនាការ របស់លោក Ishiba ក្នុងអំឡុងពេលការប្រណាំងថ្នាក់ដឹកនាំ គណបក្សកាន់អំណាច ដែលនៅទីបំផុតបានធានាការបោះឆ្នោត របស់លោកជានាយករដ្ឋមន្ត្រី បន្ទាប់របស់ប្រទេសជប៉ុនបន្ទាប់ពីលោក ហ្វូមីអូ គីស៊ីដា ។
នៅក្នុងអត្ថបទអត្ថាធិប្បាយមួយ ទៅកាន់ក្រុមអ្នកគិតរបស់សហរដ្ឋអាមេរិក ដែលបានចេញផ្សាយប៉ុន្មានថ្ងៃមុនពេលចូលកាន់តំណែងនៅថ្ងៃទី 1 ខែតុលា លោក Ishiba បានលើកឡើងថា “អវត្តមាន នៃប្រព័ន្ធការពារស្វ័យការពារ សមូហភាពដូចណាតូនៅអាស៊ី មានន័យថា សង្រ្គាមទំនងជាផ្ទុះឡើង ដោយសារតែមិនមានកាតព្វកិច្ច សម្រាប់ការការពារ គ្នាទៅវិញទៅមក”។
បើប្រៀបធៀបកោះតៃវ៉ាន់ ដែលជាកោះប្រជាធិបតេយ្យ គ្រប់គ្រងដោយខ្លួនឯង ចិនចាត់ទុកជាទឹកដីរបស់ខ្លួន ហើយអ៊ុយក្រែនដែលមិនមែន ជាសមាជិកណាតូបានឈ្លានពានដោយរុស្ស៊ី លោកក៏បានលើកឡើងផងដែរថា “ការបង្កើតកំណែអាស៊ីនៃណាតូ គឺចាំបាច់ដើម្បីរារាំងប្រទេសចិន”៕