លោកLiXi វរនាវីឯក នៃកងទ័ពជើងទឹក និងជាអ្នកនាំពាក្យ នៃយុទ្ធភូមិភាគខាងកើត នៃកងទ័ពរំដោះប្រជាជនចិន បានថ្លែងថា នៅថ្ងៃទី១៤ខែតុលា យុទ្ធភូមិភាគខាងកើត នៃកងទ័ពរំដោះប្រជាជនចិន បានរៀបចំចាត់ចែងឱ្យកងទ័ព គ្រប់ប្រភេទ ដូចជាកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ព យុទ្ធសាស្រ្តរ៉ុក្តែត ជាដើម នៃយុទ្ធភូមិភាគខាងកើត ធ្វើសមយុទ្ធឈ្មោះ”ដាវរួម–2024B”នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងភាគខាងជើង ខាងត្បូង និងខាងកើត នៃកោះតៃវ៉ាន់ នាវា និងយន្តហោះចម្បាំង បានបើកចូលទៅជិតកោះតៃវ៉ាន់ កងទ័ពគ្រប់ប្រភេទ ធ្វើលំហាត់សម វាយលុកចម្រុះ ដោយផ្តោត លើការយាមល្បាត និងប្រុងជើងការ ការបិទខ្ទប់កំពង់ផែនិងតំបន់សំខាន់ៗ ការវាយប្រហារទៅលើសមុទ្រនិងដីគោក និងការដណ្តើមយកសិទ្ធិ គ្រប់គ្រងចម្រុះជាដើម ក្នុងគោលបំណង ត្រួតពិនិត្យសមត្ថភាពរួមគ្នាប្រយុទ្ធ នៃកងទ័ពយុទ្ធភូមិភាគខាងកើត ។
នេះជាការកំញើញយ៉ាងខ្លាំងក្លា ចំពោះទង្វើស្វែងរក”ឯករាជ្យ” របស់កម្លាំង អបគមន៍តៃវ៉ាន់ ហើយក៏ជាសកម្មភាព ដ៏ចាំបាច់និងត្រឹមត្រូវ ដើម្បីគាំពារអធិបតេយ្យភាពជាតិ និងគាំពារការបង្រួបបង្រួមជាតិ ផងដែរ ៕