បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT កងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់ថាIDFបានបើកការ វាយប្រហារសាជាថ្មី ទៅលើសាលារៀនមួយកន្លែង ដែលបម្រើជាជំរុំជនភៀសខ្លួន នៅតំបន់ភាគកណ្តាលហ្គាហ្សា កាលពីល្ងាចថ្ងៃអាទិត្យដោយបានសម្លាប់ ជនស៊ីវិលយ៉ាងតិច២២នាក់ រួមទាំងកុមារ១៥នាក់ផង។
យោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុក Ahram បានឲ្យដឹងថា ជំរុំ Nuseirat ដែលមានទីតាំងនៅកណ្តាល នៃក្របខណ្ឌប៉ាឡេស្ទីន មានលំនៅឋាន មនុស្សរាប់រយនាក់ ហើយក្នុងនោះមនុស្សប្រមាណ៨០នាក់ ក៏បានរងរបួសនៅក្នុងការ វាយប្រហារនេះផងដែរ។
កងកម្លាំង IDF ក៏បានអះអាងដែរថា ខ្លួនកំពុងពិនិត្យ មើលរបាយការណ៍ នៃការស្លាប់និងរបួសជនស៊ីវិលប៉ុន្តែខ្លួនមិន បានធ្វើអត្ថាធិប្បាយ អំពីគោលដៅនៃការបាញ់ផ្លោង ឬមូលហេតុ នៃការវាយប្រហារ លើកនេះនោះទេ។
យោងតាមទីភ្នាក់ងារជំនួយមនុស្សធម៍ និងការងាររបស់អង្គការ សហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) អគារសិក្សានេះនឹងត្រូវប្រើប្រាស់ ដើម្បីគ្រប់គ្រងវ៉ាក់សាំង ការពារជំងឺស្វិតដៃ ជើងដែលចាប់ផ្តើមពីថ្ងៃចន្ទ។
រំលឹកឡើងវិញដែរថា អ៊ីស្រាអែល បានប្រកាសសង្រ្គាម លើក្រុមសកម្ម ប្រយុទ្ធប៉ាឡេស្ទីន Hamas ដែលមានមូលដ្ឋាន នៅហ្គាហ្សា កាលពីខែ តុលាឆ្នាំមុន បន្ទាប់ពីក្រុមប្រយុទ្ធ បានសម្លាប់មនុស្ស ប្រហែល១,១០០ នាក់ និងចាប់ចំណាប់ខ្មាំ ងប្រហែល២៥០នាក់ នៅក្នុងការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើរដ្ឋជ្វីហ្វ៕
ប្រែសម្រួល៖ស៊ុនលី