កូឡុំបូ ៖ កម្មករម្នាក់បានស្លាប់ និងចំនួន១៩នាក់ទៀត បានរងរបួសកាលពីព្រឹកថ្ងៃចន្ទ ក្រោយពីការករណីផ្ទុះឡចំហាយនៅរោងចក្រមួយកន្លែងនៅតំបន់ Badalgama ស្ថិតនៅភាគខាងលិច នៃប្រទេសស្រីលង្កា ។
ប៉ូលិសបានឲ្យដឹងថា អ្នកស្លាប់មានអាយុ៥២ឆ្នាំ ហើយអ្នករងរបួសកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យនៅនៅជិតនោះ ។
ប៉ូលិសបានបញ្ជាក់ថា ការផ្ទុះនេះបានកើតឡើង ដោយសារតែសម្ពាធខ្លាំងពេកនៅក្នុងឡចំហាយ ខណៈដែលឡកំពុងដំណើរការ ។
ប៉ូលិសប្រចាំនៅតំបន់ Badalgama កំពុងធ្វើការស៊ើបអង្កេតបន្ថែមលើឧប្បត្តិហេតុមួយនេះ ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ ប្រទេសស្រីលង្កា មិនទាន់មានគោលនយោបាយជាតិស្តីពីសុវត្ថិភាពការងារ និងសុខភាពនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									