ព័ត៌មានអន្តរជាតិ

ឥណ្ឌា សងសឹកដោយបណ្តេញ មន្រ្តីទូតកាណាដា ៦នាក់ ចេញពីប្រទេស បន្ទាប់ពីកាណាដា បានបណ្តេញមន្រ្តីការទូតខ្លួន៦នាក់

RT News

បរទេស ៖ ក្រសួងកិច្ចការបរទេសនៅទីក្រុងញូវដែលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌា បានបណ្តេញអ្នកការទូត កាណាដា ចំនួន៦រូប រួមទាំងស្នងការ ជាន់ខ្ពស់ Stewart Ross Wheeler ចេញពីប្រទេស ។ អ្នកការទូតទាំងនោះ គឺត្រូវបានស្នើ ឱ្យចាកចេញពីប្រទេស ឥណ្ឌានៅថ្ងៃសៅរ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីប្រកាសនេះ បានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីទីក្រុងញូវដែលី បានកោះហៅបេសកជន កាណាដា ហើយបាននិយាយថា ខ្លួនបានដកស្នងការជាន់ខ្ពស់ និងអ្នកការទូតផ្សេងទៀត របស់ឥណ្ឌាចេញពីប្រទេស កាណាដា បន្ទាប់ពីរដ្ឋាភិបាល ដឹកនាំដោយនាយករដ្ឋមន្ត្រី Justin Trudeau បានភ្ជាប់ពួកគេទៅនឹង ការសម្លាប់មេដឹកនាំផ្តាច់ខ្លួន Sikh លោក Hardeep Singh Nijjar នៅជាយក្រុង Vancouver កាលពីឆ្នាំមុន ។

រដ្ឋាភិបាលទីក្រុងញូវដែលី បានឱ្យដឹងថា ខ្លួនបានទទួលការទំនាក់ទំនងការទូតពីទីក្រុងអូតាវ៉ាកាលពីថ្ងៃអាទិត្យ ដោយស្នើថា មន្ត្រីរបស់ខ្លួន រួមទាំងស្នងការជាន់ខ្ពស់ គឺជា “អ្នកដែលអ្នកសាកសួរ” ក្នុងការស៊ើបអង្កេតដែលកំពុងបន្ត។ ប្រទេសឥណ្ឌាបានហៅការចោទប្រកាន់របស់កាណាដាថា “ការចោទប្រកាន់ជាមុន” ដោយបង្ហាញថា វាជាផ្នែកមួយនៃ “របៀបវារៈនយោបាយ” របស់លោក Trudeau ដែលផ្តោតលើ “នយោបាយធនាគារបោះឆ្នោត” ។

ក្នុងពេលជាមួយគ្នានេះ សារព័ត៌មាន រ៉យទ័រ ទូរទស្សន៍កាណាដា CBC និងកាសែត Washington Post បានរាយការណ៍ កាលពីថ្ងៃចន្ទដោយដកស្រង់ ប្រភពរដ្ឋាភិបាលថា កាណាដាបានបណ្តេញអ្នកការទូតឥណ្ឌា ប្រាំមួយនាក់ចេញពីប្រទេស ។ របាយការណ៍នេះបានលេចឡើង ប៉ុន្មានម៉ោងបន្ទាប់ពីប៉ូលីស កាណាដាបាននិយាយថា មន្រ្តីឥណ្ឌាបានជាផ្នែកមួយនៃ “យុទ្ធនាការ នៃអំពើហិង្សា” របស់រដ្ឋាភិបាល៕
ប្រែសម្រួលៈ ណៃ តុលា

To Top