ព័ត៌មានអន្តរជាតិ

តុលាការរុស្ស៊ី ពិន័យក្រុមហ៊ុន Telegram ជាង ៤ម៉ឺនដុល្លារ ចំពោះការខកខានក្នុងការលុបមាតិកា ដែលត្រូវបានហាមឃាត់

ម៉ូស្គូ៖ តុលាការទីក្រុងមូស្គូ បានពិន័យក្រុមហ៊ុនផ្ញើសារ Telegram ចំនួន ៤លានរូប្លែ (ប្រហែល ៤១,៤០០ដុល្លារអាមេរិក) សម្រាប់ការបដិសេធមិនលុបព័ត៌មាន ដែលហាមប្រាមក្នុងប្រទេសរុស្ស៊ី។

តុលាការបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Telegram ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទប្រព្រឹត្តបទល្មើសរដ្ឋបាល ចំពោះការខកខានក្នុងការ “ដកចេញនូវព័ត៌មាននៅពេលដែលការដកចេញបែបនេះត្រូវបានទាមទារដោយច្បាប់រុស្ស៊ី” ។

តុលាការ​មិន​បាន​បញ្ជាក់​ពី​ព័ត៌មាន​ហាម​ឃាត់​ដែល​នាំ​ឲ្យ​មាន​ការ​ផាក​ពិន័យ​នោះ​ទេ។  នៅក្នុងខែសីហា Telegram ត្រូវបានពិន័យជាប្រាក់ចំនួន ៤លានរូប្លែម្ដងរួចទៅហើយ សម្រាប់បទល្មើសស្រដៀងគ្នានេះ។

ជាមួយនឹងអតិថិជនប្រមាណ ៩០០លាននាក់ ហើយជាក់ស្ដែង បណ្ដាញ Telegram ឥឡូវនេះគឺជាវេទិកាផ្ញើសារឈានមុខគេរបស់ពិភពលោក និងមានឥទ្ធិពលបំផុតនៅក្នុងប្រទេសរុស្ស៊ី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top