ព័ត៌មានអន្តរជាតិ

លោក Scholz បង្ហាញការតាំងចិត្ត និងត្រៀមខ្លួនរួចរាល់ ដើម្បីចរចាជាមួយនឹងលោក​ Putin

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានបង្ហាញពីការត្រៀមខ្លួន ក្នុងការចរចាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីនាំយកជម្លោះអ៊ុយក្រែន ទៅកាន់បញ្ចប់ក្នុងពេលឆាប់ៗនេះ។

លោកបានធ្វើការកត់សម្គាល់នេះ កាលពីថ្ងៃពុធនៅក្នុងសុន្ទរកថា ទៅកាន់សភាអាល្លឺម៉ង់ហើយលោក Scholz បានរំលឹកឡើងវិញនូវការអំពាវនាវឱ្យមាន កិច្ចប្រជុំកំពូលសន្តិភាព មួយទៀតស្តីពីអ៊ុយក្រែន ហើយបាននិយាយថា រុស្ស៊ីគួរតែត្រូវបានអញ្ជើញផងដែរ។

គាត់បាននិយាយថា ដូច្នេះវាក៏ជាការពិតដែរ នៅពេលដែលយើងត្រូវបានគេសួរថា តើយើងនឹងនិយាយជាមួយ ប្រធានាធិបតីរុស្ស៊ីដែរឬអត់នោះ យើងឆ្លើយថា បាទ យើងនឹងមានជំនួបមួយនេះ។

លោក Scholz បានបញ្ជាក់យ៉ាងច្បាស់ថា ការចរចាដ៏មានសក្តានុពលជាមួយ ទីក្រុងមូស្គូនឹងមិនកើតឡើង ដោយមិនឆ្លងកាត់អ៊ុយក្រែនទេ ហើយក៏មិនដែលមានការពិចារណា ជាមួយដៃគូជិតស្និទ្ធបំផុតរបស់ខ្លួនដែរ ។

កាលពីដើមខែកន្លងមកនេះ ទីក្រុងមូស្គូបានច្រានចោលរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ដែលថា Scholz ចង់រៀបចំជំនួបពិភាក្សាជាមួយលោក Putin តាមទូរស័ព្ទមុនកិច្ចប្រជុំ G20 ខែវិច្ឆិកានៅប្រទេសប្រេស៊ីល៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top