ព័ត៌មានអន្តរជាតិ

មូលហេតុ ដែលធ្វើអោយមាន មេរោគនៅក្នុងឈាម

AFP

ការឆ្លងមេរោគបាក់តេរី គឺជាមូលហេតុទូទៅបំផុត នៃការមានមេរោគនៅក្នុងឈាម។ ទោះជាយ៉ាងណាក៏ដោយ ការឆ្លងមេរោគនៅក្នុងឈាម ក៏អាចត្រូវបានបង្កឡើង ដោយការឆ្លងមេរោគដទៃទៀតដែរ។ ការឆ្លងមេរោគ អាចចាប់ផ្តើមនៅគ្រប់កន្លែង ដែលបាក់តេរី និងភ្នាក់ងារបង្កមេរោគដទៃទៀត អាចចូលទៅក្នុងខ្លួនបាន។ វាអាចបណ្តាលមកពីអ្វីរឿង ដែលហាក់ដូចជាមិនប៉ះពាល់អ្វី ឬពីបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជា ជំងឺរលាកខ្នែងពោះវៀន ជំងឺរលាកសួត ជំងឺរលាកស្រោមខួរក្បាល ឬជំងឺឆ្លងមេរោគប្រព័ន្ធទឹកនោម។

ការឆ្លងមេរោគនៅក្នុងឈាម អាចមានមកជាមួយនឹងការឆ្លងមេរោគនៅនឹងឆ្អឹង។ ចំពោះអ្នកជំងឺដែលស្នាក់នៅមន្ទីរពេទ្យ កន្លែងទូទៅបំផុត នៃការឆ្លងមេរោគដំបូង គឺកន្លែងចាក់សេរ៉ូម មុខរបួសនៃការវះកាត់ សុងទឹកនោម និងដំបៅខ្នង។

ទោះបីជាអ្នកគ្រប់គ្នា អាចមានការឆ្លងមេរោគនៅក្នុងឈាម ប៉ុន្តែ ក្រុមមនុស្សមួយចំនួន មានហានិភ័យខ្ពស់។ ពួកគេរួមមាន ៖
-អ្នកដែលប្រព័ន្ធភាពស៊ាំ មិនមានមុខងារបានល្អ ដូចជាអ្នកជំងឺអេដស៍ អ្នកជំងឺមហារីក ឬអ្នកប្រើថ្នាំដែលបន្ថយប្រព័ន្ធភាពស៊ាំ ដូចជា ថ្នាំស្តេរ៉ូអ៊ីតជាដើម
-កុមារតូចៗ
-មនុស្សវ័យចំណាស់ ជាពិសេស ប្រសិនបើពួកគេមានបញ្ហាសុខភាព
-អ្នកដែលទើបតែចេញពីមន្ទីរពេទ្យថ្មីៗ
-អ្នកជំងឺទឹកនោមផ្អែម៕

វិធីដោះស្រាយ កំហឹង
នៅពេលដែលអ្នកខឹង អ្នកអាចដោះស្រាយអារម្មណ៍ នៃការខឹងរបស់អ្នក តាមរយៈ ៖
-ការបង្ហាញចេញមកក្រៅ ៖ វាគឺជាវិធីនៃការបញ្ចេញកំហឹងរបស់អ្នកដោយការបង្ហាញចេញ នូវបញ្ហារបស់អ្នក ដើម្បីធ្វើការពិភាក្សារកដំណោះស្រាយ។
-ការបញ្ចេញកំហឹង ៖ អ្នកអាចបញ្ចេញកំហឹងរបស់អ្នក តាមរយៈសកម្មភាពជាច្រើន ទៅលើវត្តុអ្វីមួយ ដើម្បីរំងាប់កំហឹងរបស់អ្នកបាន។

-ការស្ថិតនៅក្នុងភាពស្ងប់ស្ងាត់ ៖ បន្ទាប់ពីអ្នកបានធ្វើការបញ្ចញកំហឹងរបស់អ្នកបានរួចហើយនោះ អ្នកត្រូវស្ថិតនៅកន្លែងមួយ ដែលមានភាពស្ងៀមស្ងាត់ ដើម្បីអនុញ្ញាតឱ្យខ្លួនឯងមានអារម្មណ៍ល្អឡើងវិញ។
-ការជ្រើសយកការបញ្ចេញមតិបែបស្ថាបនា ៖ អ្នកត្រូវបញ្ចប់រាល់បញ្ហារបស់អ្នកនិងត្រូវបំពេញ នូវអ្វីដែលជាតម្រូវការរបស់អ្នក ឱ្យបានច្បាស់ និងមិនត្រូវប៉ះពាល់ដល់អ្នកដទៃ ឬការព្យាយាមឱ្យអ្នកដទៃ ត្រួតត្រាអ្នកនោះទេ៕

To Top