ថ្លើម គឺជាសរីរាង្គក្នុង ពោះដ៏ធំជាងគេបំផុត ហើយវាមាននាទីដ៏សំខាន់ គឺច្រោះជាតិពុលចេញពីក្នុងខ្លួន ។ ក្រៅពីនេះវាក៏មានការងារ ផ្សេងត្រូវធ្វើដែរ ដូច្នេះ ការរំលាយជាតិថ្នាំ បញ្ចេញអ័រម៉ូន និងកូឡេស្តេរ៉ុល ដែលមានច្រើនចោល រក្សាវីតាមីន ជាតិរ៉ែ និង Glycogen ព្រមទាំងរំលាយជាតិខ្លាញ់ជាដើម ។ តាមពិតទៅ ថ្លើមជាសរីរាង្គ ដែលធ្វើការយ៉ាងសកម្មជាងគេបំផុត ។
ទោះបីជាយ៉ាងណាក៏ដោយ មានអាហារច្រើនណាស់ ដែលអ្នកគួរកាត់បន្ថយ បើសិនជាមិនចង់ផ្តល់គ្រោះថ្នាក់ដល់ថ្លើមទេនោះ។ អាហារមួយចំនួន ដែលត្រូវបានអ្នកវិទ្យាសាស្ត្រអះអាងថា មិនល្អចំពោះថ្លើមមានោះមានដូចជា ៖
-អាហារប្រៃ
-អាហារដែលផ្អែមៗពេក
-អាហារលឿនដូចជា សាំងវិច បឺហ្គ័រ ឬភីហ្សា
-អាហារដែលសម្បូរជាតិខ្លាញ់ Trans Fat
-គ្រឿងស្រវឹង។