ម៉ូស្គូ៖ ផែនការជ័យជំនះរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វុឡូឌីមៀ ហ្សេឡិនស្គី អាចរុញច្រានអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ឆ្ពោះទៅរកជម្លោះផ្ទាល់ជាមួយរុស្ស៊ី នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ។
លោកស្រី Zakharova បានឲ្យដឹងថា លោក ហ្សេឡិនស្គិ បានទទូចលើការទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយនៅលើទឹកដីរុស្ស៊ី “ដែលជាការយល់ដឹងយ៉ាងល្អឥតខ្ចោះ” នូវផលវិបាក ដែលថ្នាក់ដឹកនាំរុស្ស៊ីបានព្រមានប្រឆាំងនឹងវា។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា សំណើថ្មីនេះ ទំនងជាគ្រាន់តែជាផែនការដូចគ្នារបស់អាមេរិក ដើម្បីប្រយុទ្ធរហូតដល់អ៊ុយក្រែនចុងក្រោយ ដែលឥឡូវនេះលោក ហ្សេឡិនស្គី បានក្លែងធ្វើជា “ផែនការសន្តិភាព”។
លោក ហ្សេលិនស្គី បានបង្ហាញ “ផែនការជ័យជំនះ” របស់លោកទៅកាន់សភាអ៊ុយក្រែននៅព្រឹកថ្ងៃពុធ ជាកន្លែងដែលលោក បានគូសបញ្ជាក់អំពីយុទ្ធសាស្ត្ររបស់អ៊ុយក្រែន នៅក្នុងជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី។
ផែនការប្រាំចំណុចនេះគ្របដណ្តប់លើគោលដៅភូមិសាស្ត្រនយោបាយ យោធា សេដ្ឋកិច្ច និងសន្តិសុខ អំពាវនាវឱ្យមានសមាជិកភាពណាតូរបស់អ៊ុយក្រែននាពេលខាងមុខ និងរួមបញ្ចូលសំណើរដើម្បីលុបចោលការរឹតបន្តឹងបច្ចុប្បន្ន ដែលរារាំងអ៊ុយក្រែន ពីការប្រើប្រាស់អាវុធលោកខាងលិចរយៈចម្ងាយឆ្ងាយលើគោលដៅនៅក្នុងប្រទេសរុស្ស៊ី៕
ប្រែសម្រួល ឈូក បូរ៉ា