បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu តាមសេចក្តីរាយការណ៍ បានចុះហត្ថលេខាលើបញ្ជីគោលដៅ ដែលអាចវាយ ប្រហារឆ្លើយតប ទៅនឹងការវាយប្រហារដោយ មីស៊ីលរបស់ទីក្រុង Tehran កាលពីនៅដើមខែ។
កាលពីថ្ងៃទី១ខែតុលា អ៊ីរ៉ង់ បានបាញ់បង្ហោះមីស៊ីលផ្លោងជិត២០០គ្រាប់ទៅកាន់អ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងការ សម្លាប់ប្រមុខក្រុមហាម៉ាស់ និងហេសបូឡា និងឧត្តមសេនីយ៍កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) កាលពីខែមុន។
ចាប់តាំងពីពេលនោះមក រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានគំរាមផ្តល់ការឆ្លើយតប ស្លាប់ កំណត់ច្បាស់លាស់ និង គួរឱ្យភ្ញាក់ផ្អើល ដល់អ៊ីរ៉ង់ ខណៈដែលមន្ត្រីអ៊ីស្រាអែលបានអំពាវនាវ ឱ្យមានការវាយ ប្រហារបំផ្លិចបំផ្លាញ លើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់ រួមទាំងកន្លែងនុយក្លេអ៊ែរផងដែរ។
កាលពីថ្ងៃព្រហស្បតិ៍ ប្រភពអ៊ីស្រាអែល ដែលមិនបញ្ចេញឈ្មោះ បានរាយការណ៍ប្រាប់ ABC News ថា លោក Netanyahu បានអនុម័តលើការកំណត់គោល ដៅដែលទោះបីជាយ៉ាងណាក៏ដោយ ប្រភពមិនបានផ្តល់ព័ត៌មាន លម្អិតជាក់លាក់ណាមួយ អំពីគោលដៅ ឬថាតើពួកគេពាក់ព័ន្ធយ៉ាង តឹងរ៉ឹងជាមួយយោធាអ៊ីរ៉ង់នោះទេ។
គួរឲ្យដឹងដែរថាកាលពីដើមសប្តាហ៍នេះ កាសែត Washington Post បានរាយការណ៍ថា លោក Netanyahu បានសន្យាជាមួយប្រធានាធិបតីអាមេរិក Joe Biden ថា អ៊ីស្រាអែលនឹងវាយប្រហារ តែលើគោលដៅយោធា អ៊ីរ៉ង់ប៉ុណ្ណោះក្នុងការឆ្លើយតបរបស់ខ្លួនដែល នោះគឺបន្ទាប់ពីលោក Biden បានជំរុញឲ្យមេដឹកនាំអ៊ីស្រាអែលបដិសេធមិនធ្វើការវាយប្រហារដាច់ខាត ទៅលើហេដ្ឋារចនាសម្ព័ន្ធប្រេង ឬនុយក្លេអ៊ែររបស់ក្រុងតេហរ៉ង់៕
ប្រែសម្រួល៖ស៊ុនលី