បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ីស្រាអែលបានប្រកាសជាផ្លូវការថា លោក Yahya Sinwar មេដឹកនាំក្រុមហាម៉ាស នៅហ្គាហ្សាត្រូវបានគេសម្លាប់រួចទៅហើយនៅក្នុង ការវាយប្រហារកន្លងមក។
កងកម្លាំងការពារអ៊ីស្រាអែល ដែលហៅកាត់ថា IDF បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេកំពុងតែបើកការស៊ើបអង្កេតថាតើលោក Sinwar ពិតជាស្ថិតក្នុងចំណោមពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នា នៅទីតាំងដែលមិនបានបញ្ជាក់នោះមែនឬក៏យ៉ាងណា។
ទោះបីជាយ៉ាងណាក្តីក្រោយមកIDF បានបង្ហោះសារនៅលើបណ្តាញសង្គម X កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា Yahya Sinwar ត្រូវបានសម្លាប់បានដោយជោគជ័យទៅហើយ Elimnated: Yahya Sinwar ។
យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Katz ក៏បានផ្ញើកំណត់ចំណាំទៅកាន់សហសេវិក ជាច្រើននាក់នៅជុំវិញពិភពលោក ដែលបញ្ជាក់ពីការស្លាប់របស់លោក Sinwar ផងដែរ។
គួរឲ្យដឹងដែរថាលោក Sinwar អាយុ៦២ ឆ្នាំគឺជាមេដឹកនាំនយោបាយរបស់ ក្រុមហាម៉ាស់នៅហ្គាហ្សាចាប់តាំងពីដើមឆ្នាំ ២០១៧ហើយគាត់បានចាប់ផ្តើមកាន់តំណែង ជាអ្នកដឹកនាំពេញលេញនៃក្រុមនៅក្នុងខែសីហាបន្ទាប់ពី Ismail Haniyeh ត្រូវបានធ្វើឃាតនៅទីក្រុងតេហរ៉ង់ប្រទេសអ៊ីរ៉ង់ ៕
ប្រែសម្រួល៖ ស៊ុន លី