បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានបដិសេធថា ប្រទេសរបស់លោកមិន បានស្វែងរកការ អភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរទេ ដែលផ្ទុយនឹងសេចក្តីថ្លែងការណ៍ ដែលលោកបាននិយាយ កាលពីថ្ងៃម្សិលមិញទេ។
លោកZelensky បានធ្វើការកត់សម្គាល់នេះ កាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុង សន្និសីទសារព័ត៌មាន រួមគ្នាជាមួយអគ្គលេខាធិការអង្គការណាតូដែលទើបតែងតាំងថ្មីលោក Mark Rutte នៅទីក្រុងប្រ៊ុសែល ប្រទេសបែលហ្សិក ។
នៅពេលសួរអំពីសេចក្តីប្រាថ្នាដ៏មានសក្តានុពលរបស់អ៊ុយក្រែន ក្នុងការធ្វើនុយក្លេអ៊ែរ លោក Zelensky បានបដិសេធយ៉ាងដាច់អហង្ការ ។ លោកបានថ្លែងបែបនេះថា ៖ ពេលខ្លះយើងបង្កើតបញ្ហាដោយខ្លួនឯង។ ឥឡូវនេះអ្នកបានចាប់ផ្តើមធ្វើវា ។ ដូច្នេះ យើងមិនដែលនិយាយ អំពីការដែលយើង កំពុងរៀបចំបង្កើតអាវុធនុយក្លេអ៊ែរ ឬអ្វីបែបនេះទេ។
លោកបានបន្តទៀតថា ៖ នោះហើយជាមូលហេតុ ដែលខ្ញុំនិយាយថា ខ្ញុំមិនមានជម្រើសក្រៅពីណាតូ។ នោះជាសញ្ញារបស់ខ្ញុំ ប៉ុន្តែយើងមិនធ្វើអាវុធនុយក្លេអ៊ែរទេ ។ សូមកុំផ្លាស់ប្តូរសារទាំងនេះ។
គួរឲ្យដឹងដែរថាការកត់សម្គាល់នេះ ហាក់ដូចជាផ្ទុយនឹងសេចក្តីថ្លែងការណ៍ដែលធ្វើឡើង ដោយលោក Zelensky នៅមុនថ្ងៃនោះ នៅពេលដែលមេដឹកនាំ អ៊ុយក្រែនបានអះអាងថា ប្រទេសនេះមានជម្រើស តែពីរប៉ុណ្ណោះក្នុងការធានាសន្តិសុខរបស់ខ្លួន ទាំងចូលរួមជាមួយណាតូ ឬទៅជាប្រទេស ដែលមានអាវុធនុយក្លេអ៊ែរ៕
ប្រែសម្រួល៖ស៊ុនលី