ព័ត៌មានអន្តរជាតិ

យោធាអ៊ីស្រាអ៊ែល បញ្ជាក់ថា មេដឹកនាំក្រុមហាម៉ាស់ លោក Yahya Sinwar ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាស្ទ្រីប

Xinhua

យេរ៉ូសាឡឹម/ហ្គាហ្សា៖ កងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ថា (IDF) និងទីភ្នាក់ងារសន្តិសុខអ៊ីស្រាអ៊ែល ហៅកាត់ (ISA) បានអះអាងរួមគ្នាកាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំក្រុមហាម៉ាស់ លោក Yahya Sinwar ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយទាហានអ៊ីស្រាអ៊ែល កាលពីថ្ងៃពុធ ។

កងទ័ពអ៊ីស្រាអ៊ែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទាហាន IDF មកពីបញ្ជាការដ្ឋានដែលនៅភាគខាងត្បូង បានសម្លាប់លោក Yahya Sinwar ។

កងកម្លាំង IDF បានឲ្យដឹងថា ទាហានរបស់ខ្លួនបានសម្លាប់សកម្មប្រយុទ្ធចំនួន ៣នាក់នៅក្នុងប្រតិបត្តិការនេះ ហើយក្រោយមក គេបានបញ្ជាក់ថា ម្នាក់ដែលស្ថិតនៅក្នុងចំណោមពួកគេទាំងនោះ គឺលោក Sinwar ដែល “ទទួលខុសត្រូវចំពោះការសម្លាប់ និងការចាប់ពង្រត់ជនជាតិអ៊ីស្រាអ៊ែល ជាច្រើននាក់” ។

បើយោងតាមសេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា លោក Sinwar ត្រូវបានសម្លាប់ក្រោយពីបានលាក់ខ្លួនកាលពីឆ្នាំមុន ដែលជាអ្នកនៅពីក្រោយប្រជាជនស៊ីវិល នៃតំបន់ហ្គាហ្សា ទាំងនៅលើគោក និងក្រោមដីនៅក្នុងផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាស្ទ្រីប ។

សេចក្តីថ្លែងការណ៍បានដាក់ថា “ប្រតិបត្តិការរាប់សិបដែលធ្វើឡើងដោយកងកម្លាំង IDF និងយោធា ISA ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ ហើយនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅក្នុងតំបន់ដែលគាត់ត្រូវបាន គេធ្វើការបោសសម្អាតនោះ បានរឹតបន្តឹងចលនាប្រតិបត្តិការរបស់លោក Sinwar នៅគ្រាដែលគាត់ត្រូវបានតាមដានដោយកងកម្លាំង និងឈានដល់ការកម្ចាត់ក្រុមរបស់គាត់ចោលតែម្តង” ។

នៅក្នុងសេចក្តីថ្លែងការណ៍ក៏បានឲ្យដឹងទៀតថា នៅមិនយូរប៉ុន្មាននៅមុនពេលសេចក្តីថ្លែងការណ៍របស់ កងកម្លាំង IDF បានឲ្យដឹងនោះ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអ៊ែល លោក Israel Katz បានបញ្ជាក់ពីការស្លាប់របស់លោក Sinwar នៅក្នុងសារមួយទៅកាន់រដ្ឋមន្ត្រីការបរទេស នៃប្រទេសផ្សេងទៀតដោយថ្លែងថា “នេះគឺជាសមិទ្ធផលយោធា និងការប្រព្រឹត្តទៅដ៏ត្រឹមត្រូវដែល ដ៏អស្ចារ្យណាស់សម្រាប់អ៊ីស្រាអ៊ែល” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top