ប្រ៊ុចស៊ែល៖ កាលពីថ្ងៃព្រហស្បតិ៍ លោក Volodymyr Zelenskyyប្រធានាធិបតី អ៊ុយក្រែន បានថ្លែងថា លោកមានរបាយការណ៍ ចារកម្មមួយដែល បានរាយការណ៍មកថា ប្រទេសកូរ៉េខាងជើង កំពុងធ្វើការហ្វឹកហ្វឺន ទាហានចំនួន១០.០០០នាក់ ដើម្បីគាំទ្រដល់ប្រទេសរុស្ស៊ី ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុងគៀវ ។
លោក Zelenskyy បានថ្លែងយ៉ាងដូច្នេះបន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការពារជាតិនៃអង្គការ NATO ថា #ពួកគេកំពុងរៀបចំនៅលើទឹកដីរបស់ពួកគេ ដែលមានទាហាន ចំនួន១០.០០០នាក់ ប៉ុន្តែពួកគេមិនបានផ្លាស់ ទីពួកគេទៅកាន់អ៊ុយក្រែន ឬទៅប្រទេសរុស្ស៊ីនោះទេ” ។
កាលពីថ្ងៃព្រហស្បតិ៍ គាត់បានអះអាងអំពីវត្តមាន ទាហានរបស់ប្រទេស កូរ៉េខាងជើងចំនួន១០.០០០នាក់នាក់ បន្ទាប់ពីបានជួប ជាមួយមេដឹកនាំ សហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចស៊ែល ដោយមិនបានបញ្ជាក់ពីកន្លែង ដែលពួកគេកំពុងហ្វឹកហាត់ថានៅទីណាឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា