ព័ត៌មានអន្តរជាតិ

មេដឹកនាំ​កំពូល​កូរ៉េខាងជើង ហៅ​កូរ៉េ​ខាងត្បូង​ថា​ជាបរទេសបរទេស និង​ជា​ប្រទេស​អរិភាព​ជាក់ស្តែង​

Xinhua

សេអ៊ូល៖ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានហៅកូរ៉េខាងត្បូងថា “ជាប្រទេសបរទេស និងជាប្រទេសអរិភាពជាក់ស្តែង” ហើយបានសង្កត់ធ្ងន់ថា “ជាការយល់ដឹងឥតប្រយោជន៍អំពីជនរួមជាតិ និងគំនិតមិនសមហេតុផលនៃការបង្រួបបង្រួមជាតិ។ 

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍នៅថ្ងៃសុក្រនេះថា “នៅពេលដែលលោលបានថ្លែងទៅកាន់ទំនាក់ទំនងអន្តរកូរ៉េ ខណៈដែលលោកបានអំពាវនាវឱ្យបង្កើនសមត្ថភាពប្រយុទ្ធក្នុងសង្គ្រាមក្នុងអំឡុងពេលធ្វើដំណើរត្រួតពិនិត្យទៅកាន់ទីស្នាក់ការកណ្តាលនៃកងពលលេខ២ នៃកងទ័ពប្រជាជនកូរ៉េ កាលពីថ្ងៃព្រហស្បតិ៍។ 

លោក គីម ជុងអ៊ុន អគ្គលេខាធិការបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋនៃកូរ៉េខាងជើង បានធ្វើការកត់សម្គាល់ ខណៈដែលលោកបានធ្វើដំណើរទៅលើកទឹកចិត្តដល់នាយទាហាន និងកងទ័ពនៃអង្គភាពចម្រុះដ៏ធំ ដែលបានការពារទឹកដីប្រកបដោយទំនុកចិត្ត។ 

KCNA បានចុះផ្សាយថា រដ្ឋរបស់យើង តែងតែរក្សាការត្រៀមខ្លួនប្រយុទ្ធពេញលេញ ដោយមានការប្រុងប្រយ័ត្នខ្ពស់នៅជួរមុខក្បែរព្រំដែន។

លោក គីម ជុងអ៊ុន បានដឹងពីការត្រៀមខ្លួនប្រយុទ្ធរបស់អង្គភាពយោធា ដែលត្រៀមរួចជាស្រេច សម្រាប់ប្រតិបត្តិការប្រយុទ្ធក្រោមកងអង្គរក្ស បន្ទាប់ពីត្រូវបានសង្ខេបអំពីស្ថានភាពបច្ចុប្បន្ន។

ប្រភពបានបន្ដថា មេដឹកនាំកូរ៉េខាងជើង បានរំលឹកកងកម្លាំងប្រដាប់អាវុធនៃ “ការពិតដ៏ស្រឡះដែលថាកូរ៉េខាងត្បូងជាប្រទេសបរទេស និងជាប្រទេសអរិភាពជាក់ស្តែង” ដោយសំដៅទៅលើកូរ៉េខាងត្បូងដោយប្រើអក្សរកាត់នៃឈ្មោះផ្លូវការរបស់ខ្លួនគឺសាធារណរដ្ឋកូរ៉េ។

ដោយរំលឹកថា កូរ៉េខាងជើង បានបិទផ្លូវថ្នល់ និងផ្លូវដែកទាំងស្រុងទៅកាន់ទឹកដីកូរ៉េខាងត្បូង កាលពីពីរថ្ងៃមុនតាមរយៈការបំផ្ទុះចោល លោក គីម បានឲ្យដឹងថា វិធានការនេះមានន័យថា “មិនត្រឹមតែការបិទផ្លូវកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបញ្ចប់ទំនាក់ទំនងអាក្រក់ជាមួយទីក្រុងសេអ៊ូលផងដែរ និងការដកចេញទាំងស្រុងនៃ  ការយល់ដឹងដែលគ្មានប្រយោជន៍អំពីជនរួមជាតិ និងគំនិតមិនសមហេតុផលនៃការបង្រួបបង្រួមជាតិ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top