យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹង បន្ទាប់ពីការអះអាងរបស់យោធាអ៊ីស្រាអែល ចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស់ លោក Yahya Sinwar ថា ក្រុមហាម៉ាស់ នឹងលែងគ្រប់គ្រងតំបន់ហ្គាហ្សា ទៀតហើយ។
លោក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយថា “បុគ្គលដែលបានប្រព្រឹត្តការសម្លាប់រង្គាលដ៏គួរឱ្យភ័យខ្លាចបំផុត នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសរបស់យើង ចាប់តាំងពីការសម្លាប់រង្គាលត្រូវបានលុបបំបាត់នៅថ្ងៃនេះ ក្រុមហាម៉ាស់ នឹងមិនគ្រប់គ្រងតំបន់ហ្គាហ្សាទៀតទេ”។
ថ្លែងទៅកាន់អ្នកដែលចាប់ចំណាប់ខ្មាំងអ៊ីស្រាអែលនៅហ្គាហ្សា លោកបានលើកឡើងថា “អ្នកណាដាក់អាវុធចុះ ហើយប្រគល់អាវុធ យើងនឹងអនុញ្ញាតឱ្យពួកគេចាកចេញ ហើយរស់នៅបន្ដទៀត” ។
លោកក៏បានអំពាវនាវដល់ប្រជាជនក្នុងតំបន់ឱ្យ “បញ្ឈប់អ័ក្សនៃអំពើអាក្រក់ និងបង្កើតអនាគតខុសគ្នានៃសន្តិភាព និងវិបុលភាពនៅក្នុងតំបន់ទាំងមូល”។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “ការសម្លាប់លោក Sinwar គឺជាសារច្បាស់លាស់មួយទៅកាន់គ្រួសារនៃទាហានដែលបានស្លាប់ និងអ្នកចាប់ពង្រត់ថា យើងកំពុងធ្វើអ្វីគ្រប់យ៉ាង ហើយនឹងបន្តធ្វើវា”៕
ប្រែសម្រួល ឈូក បូរ៉ា