រីហ្គា៖ កងពលតូចរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលត្រៀមរួចជាស្រេចសម្រាប់ការប្រយុទ្ធ ត្រូវបានបង្កើតឡើងជាផ្លូវការក្នុងអំឡុងពេលពិធីផ្លាស់ប្តូរអំណាចបញ្ជាការនៅឯមូលដ្ឋានយោធា Adazi ក្បែរទីក្រុងរីហ្គា កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមក្រសួងការពារជាតិឡាតវី។
អាជ្ញាធរបញ្ជានៃក្រុមសមរភូមិ Forward Presence Battle Group ដែលត្រូវបានកែលម្អរបស់អង្គការណាតូ នៅក្នុងប្រទេសឡាតវី ត្រូវបានផ្ទេរពីកងពលតូចថ្មើរជើងមេកានិចឡាតវី ទៅកងពលតូចពហុជាតិរបស់ណាតូ ដែលទើបបង្កើតថ្មី។
ការផ្លាស់ប្តូរក្រុមប្រយុទ្ធទៅកម្រិតកងពលតូចត្រូវបានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសមួយ ដែលបានចុះហត្ថលេខាដោយឡាតវី និងកាណាដាក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងម៉ាឌ្រីដ ក្នុងខែមិថុនា ឆ្នាំ២០២២។
ដំណើរការផ្លាស់ប្តូរបានចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២៤ តាមផែនទីបង្ហាញផ្លូវដែលបានព្រមព្រៀងដោយរដ្ឋមន្ត្រីការពារជាតិឡាតវី និងកាណាដា។ ការសាងសង់កងពលតូចពេញលេញដែលរំពឹងថឥ នឹងមានទាហានលើសពី ៣,៥០០នាក់ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥៕
ប្រែសម្រួល ឈូក បូរ៉ា