តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានច្រានចោលការអះអាងនាពេលថ្មីៗនេះ របស់អធិការបតីអាល្លឺម៉ង់លោក Olaf Scholz ថាទីក្រុងតេអេរ៉ង់ ស្វែងរកអស្ថិរភាពក្នុងតំបន់អាស៊ីខាងលិច។
ជាការឆ្លើយតបទៅនឹងការកត់សម្គាល់របស់លោក Scholz កាលពីថ្ងៃពុធ ដោយថ្កោលទោសការវាយប្រហារដោយកាំជ្រួចរបស់អ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល កាលពីដើមខែតុលា ហើយបានហៅវាថា “ប្រថុយនឹងការដុតតំបន់ទាំងមូល” លោក Baghaei បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “អ៊ីរ៉ង់មិនមានចំណាប់អារម្មណ៍ក្នុងការលេងជាមួយភ្លើងនោះទេ” ។
លោកបានសរសេរថា “អ៊ីរ៉ង់តស៊ូ ដើម្បីពន្លត់ភ្លើង ជាមួយអំណោយដ៏សាហាវរបស់អ្នកដល់អ៊ីស្រាអែល បានធ្វើឱ្យប៉ះពាល់ដល់តំបន់របស់យើង” ដោយហៅការព្រមានរបស់លោក Scholz ថាជាការបង្ហាញពីការលាក់ពុត។
លោកបានបន្ថែមថា “អ្នកដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម ហើយបង្ហាញអំពីភាពត្រឹមត្រូវនៃអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្គ្រាម និងការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ ខ្វះគោលការណ៍សីលធម៌ខ្ពស់ ដើម្បីផ្សព្វផ្សាយដល់អ្នកដទៃដែលទទួលរងផលប៉ះពាល់។
នៅក្នុងការប្រកាសដាច់ដោយឡែកមួយ លោក Baghaei បានលើកឡើងថា សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ គឺជាអ្នកផ្គត់ផ្គង់អាវុធដ៍សាហាវបំផុត ដល់អ៊ីស្រាអែល និងជាអ្នកសុំទោស និងទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល”៕
ប្រែសម្រួល ឈូក បូរ៉ា