ព័ត៌មានអន្តរជាតិ

អតីតនាយឧត្តមសេនីយ លោក Prabowo នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីឥណ្ឌូនេស៊ី

afp

ហ្សាការតា៖ លោក Prabowo Subianto នឹងស្បថចូលកាន់តំណែងនៅថ្ងៃអាទិត្យនេះ ជាប្រធានាធិបតីនៃលទ្ធិប្រជាធិបតេយ្យដ៏ធំលំដាប់ទី៣ របស់ពិភពលោក គឺប្រទេសឥណ្ឌូនេស៊ី ដែលរូបលោកជាអតីតឧត្តមសេនីយអ្នកមានទ្រព្យស្តុកស្តម្ភ ដែលត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធិកាន់កាប់រយៈពេល៨ខែ បន្ទាប់ពីការបោះឆ្នោតឈ្នះឆ្នោតគាំទ្រភ្លូកទឹកភ្លូកដី ។

អ្នកជាតិនិយមដ៏ដែលឥទ្ធិពលមានវ័យ៧៣ឆ្នាំរូបនេះនឹងធ្វើសច្ចាប្រណិធាននៅសភាមុនពេលធ្វើដំណើរទៅកាន់វិមានប្រធានាធិបតីដែលលោក Joko Widodo នឹងប្រគល់តំណែងក្រោយពីកាន់អំណាចមួយទសវត្សរ៍ ។

ការស្បថចូលកាន់តំណែងនេះ គឺបានកើតឡើងក្រោយពីការឈ្នះឆ្នោងសំឡេងភាគច្រើននៅជុំទី១ ក្នុងការបោះឆ្នោតខែកុម្ភៈ ដែលអ្នករិះគន់បាននិយាយថា ត្រូវបានជួយគាំទ្រដោយលោក Widodo ដែលត្រូវបានគេស្គាល់ថា ជា Jokowi ។ រូបគាត់ត្រូវបានចោទប្រកាន់ពីបទធ្វើសកម្មភាពធនធានរបស់រដ្ឋដើម្បីជួយដល់លោក Prabowo ហើយដៃគូរួមការងារររបស់គាត់ នោះគឺជាកូនប្រុសច្បងរបស់លោក Widodo ដែលមានឈ្មោះថា Gibran Rakabuming Raka ដែលវ័យទើបតែ៣៧ឆ្នាំប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top