ព័ត៌មានអន្តរជាតិ

ភូមិគ្រឹះរបស់លោក ណេតាន់យ៉ាហ៊ូ ត្រូវបានកំណត់គោលដៅដោយយន្តហោះគ្មានមនុស្សបើក ខណៈក្រុមសកម្មប្រយុទ្ធហេបូឡាហ៍ បាញ់មីស៊ីលផ្លោងចូលអ៊ីស្រាអ៊ែល

afp

យេរ៉ូសាឡឹម៖ អ៊ីស្រាអ៊ែល បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ យន្តហោះគ្មានមនុស្សបើកបានកំណត់គោលដៅមកលើភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី  បេចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ខណៈក្រុមហេសបូឡាហ៍ បានបាញ់កាំជ្រួចមីស៊ីលផ្លោងចូលទៅក្នុងទឹកដីនៃប្រទេសអ៊ីស្រាអ៊ែល ពីប្រទេសជិតខាងនៅភាគខាងជើងនៃប្រទេសលីបង់ ។

យោងតាមទីភ្នាក់ងារការពារជនស៊ីវិលប្រចាំតំបន់ហ្គាហ្សា បានឲ្យដឹងថា នៅភាគខាងត្បូងរបស់ខ្លួន អ៊ីស្រាអ៊ែល បានវាយលុកចូលតំបន់ហ្គាហ្សា ដែលជាការវាយប្រហារតាមផ្លូវអាកាស ដោយការវាយឆ្មក់ពេញមួយយប់ទៅលើក្រុង Jabalia ដែលស្ថិតនៅភាគខាងជើង និងបានសម្លាប់មនុស្សអស់ចំនួន ៣៣នាក់ ។

ការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល និងភរិយារបស់គាត់មិននៅក្នុងក្រុង Caesarea នៅក្នុងអំឡុងពេលនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនោះទេ ហើយ “មិនមានអ្នករងរបួសនោះទេ” ។ នៅមុននេះ យោធាបានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកដែលបាញ់ចេញពីប្រទេសលីបង់ បាន “បុករចនាសម្ព័ន្ធ” នៅចំកណ្តាលក្រុងរបស់អ៊ីស្រាអ៊ែល។

រយៈពេញមួយព្រឹកដែលស៊ីរ៉ែនបានបន្លឺឡើងនៅក្នុងប្រទេសអ៊ីស្រាអ៊ែល នៅគ្រាដែលក្រុមសកម្មប្រយុទ្ធនៅលីបង់ គឺក្រុមហេបូឡាហ៍ បានបាញ់មីស៊ីលពីទីតាំងផ្សេងៗគ្នា ។

ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់បានបញ្ជាក់ថា ខ្លួនបានបាញ់គ្រាប់រ៉ុក្កែតកម្រិតខ្ពស់ចំនួន ១គ្រាប់ ទៅកាន់មូលដ្ឋានយោធានៅក្នុងតំបន់ Haifa ភាគខាងជើងនៃប្រទេសអ៊ីស្រាអ៊ែល

គួររំលឹកថា កាលពីចុងខែមុន អ៊ីស្រាអ៊ែល បានបង្កើនការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួនយ៉ាងខ្លាំងលើប្រទេសលីបង់ ហើយបានបញ្ជូនកងកម្លាំងជើងគោកក្រោយពីបានធ្វើការផ្លាស់ប្តូរឆ្លងដែនជិត ១ឆ្នាំ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top