អូតាវ៉ា៖ រដ្ឋាភិបាលសហព័ន្ធកាណាដាបាននិយាយកាលពីថ្ងៃសុក្រថា អាជីវកម្មអាចស្នើសុំការលើកលែងពន្ធលើរថយន្តអគ្គិសនី (EVs) ដែក និងអាលុយមីញ៉ូម ដែលនាំចូលពីប្រទេសចិន។
ក្រសួងហិរញ្ញវត្ថុបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ការលើកលែងទោសនឹងផ្តល់ការធូរស្រាលពីការបង់ពន្ធបន្ថែម ឬការសងប្រាក់វិញនៃ surtaxes ដែលបានបង់រួចហើយ ដើម្បីធានាថា ឧស្សាហកម្មកាណាដា មានពេលវេលាគ្រប់គ្រាន់ ដើម្បីកែសម្រួលខ្សែសង្វាក់ផ្គត់ផ្គង់។
ប្រភពបានបន្ថែមថា ការលើកលែងទោសក៏នឹងអនុវត្តចំពោះ surtaxs សក្តានុពលលើផលិតផលផ្នែកផលិតកម្មដ៏សំខាន់ផងដែរ ដោយកត់សម្គាល់ថា រដ្ឋាភិបាលសហព័ន្ធនឹងពិចារណាពីរយៈពេលសមស្របនៃការលើកលែងទោស។
កាលពីខែតុលា ប្រទេសកាណាដាបានអនុវត្តឈុតពន្ធលើការនាំចូលរបស់ចិន រួមទាំងពន្ធលើ ១០០ ភាគរយលើរថយន្ត EV ដែលផលិតដោយចិន និងពន្ធលើដែក និងអាលុយមីញ៉ូម ២៥ភាគរយ៕
ប្រែសម្រួល ឈូក បូរ៉ា