ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស់ បញ្ជាក់ថា មេដឹកនាំរបស់ខ្លួន លោក Yahya Sinwar ពិតជាបានស្លាប់ហើយ

xinhua

ហ្គាហ្សា៖ កាលពីថ្ងៃសុក្រ ក្រុមហាម៉ាស់ បានអះអាងអំពីការស្លាប់របស់មេដឹកនាំរបស់ខ្លួន គឺលោក Yahya Sinwar ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីរបៀបណានោះទេដែលលោក Sinwar បានស្លាប់ឬអ្នកណានឹងក្លាយជាអ្នកស្នងតំណែងរបស់គាត់បន្តនោះ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស់ បានឲ្យដឹងថា ចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សាស្ទ្រីប “នឹងមិនអាចវិលត្រឡប់មកវិញបានទេ លុះត្រាតែការឈ្លានពានមកលើតំបន់ហ្គាហ្សាត្រូវបានបញ្ចប់ ដូចជាការដកងទ័ព គឺចង់សំដៅលើ (កងកម្លាំងអ៊ីស្រាអ៊ែល) ចេញពីតំបន់នេះ ហើយអ្នកទោសវីរជនរបស់យើងត្រូវបានដោះលែងពីពន្ធនាគរដែលកាន់កាប់ដោយអ៊ីស្រាអ៊ែល ។

ទន្ទឹមនឹងនេះដែរ ក្រុម Al-Qassam Brigades ដែលជាក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការតស៊ូ “នឹងបន្ត និងកើនឡើងរហូតដល់គោលដៅស្របច្បាប់របស់ប្រជាជនរបស់យើងត្រូវបានសម្រេច” ។

គួររំលឹកថា កាលពីថ្ងៃសុក្រលោក Khalil Al-Hayya អនុប្រធានក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា បានមកកាន់ទុក្ខមរណភាពរបស់លោក Sinwar ដោយមានថ្លែងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ផងដែរ ។

ដោយហៅការបំផុសគំនិតមរណភាពរបស់លោក Sinwar សម្រាប់មនុស្សជំនាន់ថ្មីដែលនឹងប្រឈមមុខនឹង “ការគ្រប់គ្រង” របស់អ៊ីស្រាអ៊ែល និងរំដោះទឹកដីប៉ាឡេស្ទីន លោក Al-Hayya បានលើកឡើងថា ចលនារបស់គាត់កំពុងប្រកាន់យកលក្ខខណ្ឌរបស់ខ្លួន ក្នុងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអ៊ែលនៅតំបន់ហ្គាហ្សា៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top