ព័ត៌មានអន្តរជាតិ

អាជ្ញាធរដែនសមុទ្រ របស់សិង្ហបុរី រកឃើញមានករណី លេចធ្លាយប្រេង ចេញពីបំពង់បង្ហូរ ប្រេងរបស់ ក្រុមហ៊ុន Shell

Xinhua

សិង្ហបុរី៖ កាលពីថ្ងៃអាទិត្យ អាជ្ញាធរដែនសមុទ្រ និងកំពង់ផែសិង្ហបុរី ហៅកាត់ (MPA) បានរាយការណ៍ ពីការលេចធ្លាយប្រេងចេញ ពីបំពង់បង្ហូរប្រេង របស់ក្រុមហ៊ុន Shell នៅចន្លោះកោះ Bukom និងកោះBukom Kecil ។

អាជ្ញាធរ MPA បានកត់សម្គាល់ថា ក្រុមហ៊ុន Shell បានដាក់ទីតាំងស្តុកទឹក ចេញពីកន្លែងលេចធ្លាយ ហើយបានដាក់ពង្រាយយាន ដែលបំពាក់ដោយសារធាតុបំបែក ដើម្បីសម្អាតប្រេងនោះផងដែរ ។

ចំណែកខាង MPA ក៏បានដាក់ពង្រាយនាវាជាមួយនឹងឧបករណ៍បំបែក និងយន្តហោះគ្មានមនុស្សបើក និងផ្កាយរណប ដើម្បីជួយក្នុងការត្រួតពិនិត្យការកំពប់ប្រេងនោះ ។

គួរបញ្ជាក់ថា ការលេចធ្លាយនេះដែរត្រូវបាន គេរាយការណ៍មកថា បានឈប់ធ្លាយវិញចេញពីប្រភពទីតាំងខាងលើនោះ ហើយខាង MPA បានឲ្យដឹងទៀតថា មិនមានការមើលឃើញប្រេងលេចធ្លាយជាថ្មីនោះទេ គិតត្រឹមម៉ោង៦ល្ងាចម៉ោងនៅក្នុងស្រុក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top