បរទេស៖ ញត្តិដែលស្វែងរកការ រំលាយគណបក្សភឿថៃ ដែលកំពុងកាន់អំណាច នៅក្នុងប្រទេសថៃ គឺជាល្បែងនយោបាយមួយ ដែលសត្រូវបង្កើតឡើង។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ញត្តិចំនួនបួនត្រូវ បានដាក់ទៅគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ប្រឆាំងនឹងគណបក្សភឿថៃ ដោយចោទប្រកាន់ថា គណបក្សនេះត្រូវបានគ្រប់គ្រងដោយអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាឪពុក របស់នាយករដ្ឋមន្ត្រី និងមេដឹកនាំគណបក្សភឿថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ។
លោកថាក់ស៊ីន មិនមែនជាសមាជិកបក្សភឿថៃទេ ហើយការមកក្រោម ឥទ្ធិពលរបស់អ្នកខាងក្រៅ គឺប្រឆាំងនឹងច្បាប់ គណបក្សនយោបាយ និង ត្រូវផ្តន្ទាទោសដោយការរំលាយគណបក្ស។ EC បានទទួលស្គាល់ និងរួមបញ្ចូលញត្តិ សម្រាប់ការស៊ើបអង្កេត។
ប្រសិនបើភស្តុតាងគាំទ្រ ការចោទប្រកាន់ នោះ គណៈកម្មការនឹងបញ្ជូនសំណុំរឿងនេះ ទៅតុលាការធម្មនុញ្ញ ដើម្បីសម្រេចរំលាយចោល។
អ្នកដាក់ញត្តិ រួមមាន បុគ្គលអនាមិក; ប្រធានគណបក្ស Thai Pakdee លោក Warong Dechgitvigrom; លោក Ruangkrai Leekitwattana សមាជិកគណបក្ស Palang Pracharath (PPRP); និង Noppharut Worachitwutthikun ដែលជាអតីតមេដឹកនាំសំខាន់ នៃក្រុមនយោបាយ Phirap Khao 2006 បានស្នើឱ្យ EC ពិចារណាសុំឱ្យតុលាការ រំលាយគណបក្សភឿថៃ និងគណបក្សចំនួនប្រាំផ្សេងទៀត ដោយសារតែការសង្ស័យថា ឥទ្ធិពលខុសច្បាប់ របស់លោកថាក់ស៊ីន។
ញត្តិរបស់ពួកគេពាក់ព័ន្ធនឹងករណីផ្សេងៗ ដូចជាសេចក្តីថ្លែងការណ៍គោលនយោបាយរបស់រដ្ឋាភិបាលចម្រុះទៅកាន់សភា ដែលឆ្លុះបញ្ចាំងពីភាពស្រដៀងគ្នាដ៏គួរឱ្យភ្ញាក់ផ្អើលជាមួយនឹងការផ្តល់យោបល់របស់លោកថាក់ស៊ីន លើគោលនយោបាយរដ្ឋាភិបាលដែលបានធ្វើឡើងកាលពីដើមឆ្នាំនេះ។
ទោះជាយ៉ាងណាក៏ដោយ ការចោទប្រកាន់នៃឥទ្ធិពលមិនសមហេតុផល ទាក់ទងនឹងគណបក្សភឿថៃ ហើយបច្ចុប្បន្ន និងអតីតគណបក្សចម្រុះបានជួបលោកថាក់ស៊ីន នៅឯគេហដ្ឋានរបស់លោក Chan Song La ក្នុងទីក្រុងបាងកក នៅថ្ងៃដែលលោក សេដ្ឋា ថាវីស៊ីន ត្រូវបានបណ្តេញចេញពីតំណែង ជានាយករដ្ឋមន្ត្រីនៅថ្ងៃទី ១៤ ខែសីហា។
គណបក្សចម្រុះដែលមានឈ្មោះក្នុងញត្តិមាន គណបក្ស Bhumjaithai គណបក្ស United Thai Nation គណបក្ស PPRP គណបក្ស Chartthaipattana និងគណបក្ស Prachachart ៕
ប្រែសម្រួលៈ ណៃ តុលា