រ៉ងហ្គូន ៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ Global New Light of Myanmar បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា វិស័យផលិតកម្ម របស់ប្រទេស មីយ៉ាន់ម៉ា បានទាក់ទាញការវិនិយោគទុន ដោយផ្ទាល់ពីបរទេស រឺហៅកាត់ថា (FDI) គិតជាទឹកប្រាក់មាន ចំនួន៨១,៧លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆមាសទី១ នៃឆ្នាំសារពើពន្ធបច្ចុប្បន្ន២០២៤-២០២៥ ។
យោងតាមស្ថិតិ ដែលចេញ ផ្សាយ ដោយអគ្គនាយកដ្ឋានវិនិយោគ និងរដ្ឋបាលក្រុមហ៊ុន បានបង្ហាញថា ការវិនិយោគភាគ ច្រើន បានមកពីក្រុមហ៊ុន មកពីប្រទេសចិន ។
សហគ្រាសផលិត ដែលត្រូវ ការកម្លាំងពលកម្មច្រើន ត្រូវបានផ្តល់អាទិភាព ដើម្បីបង្កើតឱកាសការងារ សម្រាប់អ្នកស្រុកនៅ ក្នុងប្រទេសមីយ៉ាន់ម៉ា ។
វិស័យនេះបានផ្តោតជាសំខាន់ ទៅលើការផលិតសម្លៀកបំពាក់ និងវាយនភណ្ឌ ដោយផ្អែកលើការកាត់ ការផលិត និងការវេចខ្ចប់ ដែលចូលរួមចំណែក ដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស ក្នុងកម្រិតជាក់លាក់មួយផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា